ព័ត៌មានជាតិ
តាមរយៈវេទិកាសាធារណៈ ពលរដ្ឋលើកយកបញ្ហាក្នុងមូលដ្ឋាន ស្នើឲ្យក្រុមប្រឹក្សាខេត្តក្រចេះជួយដោះស្រាយ
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ ពលរដ្ឋបានលើកយកបញ្ហាប្រឈមសំខាន់ៗឲ្យអាជ្ញាធរជួយដោះស្រាយ ក្នុងនោះមានការសុំនិងជួសជុលផ្លូវ ការតបណ្ដាញអគ្គីសនី ការតភ្ជាប់ប្រពន្ធ័ទឹកស្អាត បញ្ហាវិវាទដីធ្លី ការកែឯកសារខុសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសំបុត្រកំណើតជាដើម។
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ឆ្នាំ២០២៤ បានបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ដើម្បីផ្សាព្វផ្សាយសមិទ្ធិផល ដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងរយៈពេលជាង ១៥ ខែ អាណត្តិទី៧ និងបង្ហាញនូវអ្វីដែលនៅសេសសល់ដល់ប្រជាពលរដ្ឋ ដែលវេទិកាមានវត្តមានលោក ហឿ ស៊ីយ៉ែម ប្រធានប្រក្រុមប្រឹក្សាខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ។

តាមរយៈវេទិកានេះ ផ្តល់ឱកាសចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិយោបល់ និងការសំណូមពរបន្ថែមលើបញ្ហាប្រឈមនានា ដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍ មូលដ្ឋានជាដើម។
ក្នុងឱកាលនោះ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិការអង្គវេទិការទាំងមូល សូមចូលរួមលើកឡើង នូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស។ ដើម្បីឲ្យក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលផ្តុំនូវរាល់មតិយោបល់ បញ្ហាប្រឈមទាំងនោះ មកធ្វើការពិភាក្សាដោះស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយ តម្លាភាព នឹងឈានទៅរកការដោះស្រាយ អោយបានចំគោលដៅ និងមានប្រសិទ្ធិភាព បានទាន់ពេលវេលា។



មានប្រសាសន៍ជុំវិញការលើកឡើងនិងការសំណូមពររបស់ប្រជាពលរដ្ឋ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានជំរុញដល់អង្គភាពស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធត្រូវស្វែងយល់លើគ្រប់បញ្ហា និងករណីខ្លះត្រូវចុះទៅពិនិត្យជាក់ស្តែង។ ក្នុងការឆ្លើយតបទៅនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋកាន់តែមានជំនឿជឿជាក់មកលើការដឹកនាំរបស់អាជ្ញាធរ ជាពិសេសមេឃុំ-ចៅសង្កាត់។ ក្នុងនោះ អាជ្ញាធរខេត្តត្រូវធ្វើការពិនិត្យ និងតាមដានរាល់បញ្ហា ព្រមទាំងរកដំណោះស្រាយ ដើម្បីឈានទៅធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


