ព័ត៌មានជាតិ
កាន់តែធ្ងន់ធ្ងរខេត្តព្រៃវែងមានអ្នកឆ្លងកូវីដ១៩កើនឡើងដល់៤៣នាក់
ក្រសួងសុខាភិបាលបានឲ្យដឹងថា ថ្ងៃនេះខេត្តព្រៃវែងមានអ្នកឆ្លងថ្មីចំនួន១៣នាក់បន្ថែមទៀត ធ្វើឲ្យខេត្តមួយនេះមានអ្នកឆ្លងរហូតដល់៤៣នាក់ហើយក្នុងចំណោមអ្នកឆ្លងសហគមន៍ចំនួន៧៥១នាក់។
ក្រសួងសុខាភិបាលបានបន្តថា គិតត្រឹមព្រឹកថ្ងៃទី១៣មីនានេះ មានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៩នាក់សុទ្ធតែក្នុងសហគមន៍និងមានអ្នកជាសះស្បើយចំនួន៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី៣៩នាក់នោះមាននៅភ្នំពេញ២០នាក់ព្រៃវែង១៣នាក់ព្រះសីហនុ១នាក់និងកណ្ដាល៥នាក់។
ខេត្តព្រៃវែងមានករណីឆ្លងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដំបូងទៅលើម្ចាស់មន្ទីរព្យាបាលនិងសម្ភពអ៊ឹមសុភី និងជាគ្រូពេទ្យមប្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿងហើយបានបន្តរាលដាលរហូតមកដល់បច្ចុប្បន្នមានអ្នកឆ្លងសរុបចំនួន៤៣នាក់។

បច្ចុប្បន្ននេះក្រុមការងារឆ្លើយតបបន្ទាន់បានកំពុងបន្តស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធជាច្រើនទៀតដើម្បីយកមកធ្វើតេស្តរកកូវីដ១៩។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបចំនួន១២៦៤នាក់ក្នុងនោះមានអ្នកជាសះស្បើយចំនួន៦២៣ នាក់និងអ្នកកំពុងព្យាបាលចំនួន៦៣៩នាក់និងមានអ្នកស្លាប់០១ នាក់៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


