Connect with us

ព័ត៌មានជាតិ

អតីតមេបញ្ជាការកងទ័ពជើងគោកប្រទេសព្រុយណេ ចាប់អារម្មណ៍វិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

បានផុស

នៅ

លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសព្រុយណេដារូស្សាឡាម បានបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជាលើវិស័យជាច្រើនក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតមេបញ្ជាការកងទ័ពជើងគោកប្រទេសព្រុយណេលើកឡើងបែបនេះ ក្នុងឱកាសដែលលោកបានជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ លោកនាយកប្រតិបត្តិបានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនរួមមាន វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក និងវិស័យធនាគារជាដើម។

លោករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍វិនិយោគនិងស្នើសុំការណែនាំឱ្យក្រុមហ៊ុនធ្វើសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ លោករដ្ឋមន្ត្រី បានជម្រាបជូននូវអាទិភាព និងគោលនយោបាយសុខាភិបាលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាជាតិ ព្រមទាំងបានគូសរំលេចពីយន្តការ លក្ខខណ្ឌ និងវិធានការចាំបាច់នានា របស់ក្រសួងសុខាភិបាល សម្រាប់តម្រង់ទិស និងគាំទ្រដល់ការវិនិយោគផ្នែកឯកជនវិស័យសុខាភិបាលនៅកម្ពុជាសំដៅបម្រើផលប្រយោជន៍ប្រជាជនផង
និងការទទួលបានជោគជ័យរបស់ក្រុមហ៊ុនផងដែរ។

នៅក្នុងឱកាសនោះដែរ លោកនាយកក្រុមហ៊ុនបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី
ដែលបានផ្តល់ការណែនាំចង្អុលបង្ហាញ​ និងតម្រង់ទិសក្រុមហ៊ុនឱ្យទទួលបាននូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត។
ជាចុងក្រោយ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួង
សុខាភិបាល ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អាស៊ីប៉ាពូនូវែលហ្គីណេ ជួបគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ

កីឡា៥១ នាទីutes មុន

ចេញទៅ អាមេរិក លើកដំបូង ពេជ្រ សម្បត្តិ ប៉ះ​ជើងខ្លាំង ធ្លាប់ជួប Rodtang

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

Sokha Hotels

ព័ត៌មានពេញនិយម