Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបន្តផ្ដល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើគណបក្ស បានបង្ហាញថា ពលរដ្ឋមានការផ្សារភ្ជាប់ជោគវាសនារបស់គ្រួសារគាត់ជាមួយគណបក្យប្រជាជនកម្ពុជា

បានផុស

នៅ

មានប្រសាសន៍ក្នុងពីធីពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្ត និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការបន្តផ្ដល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋ បានបង្ហាញថា ប្រជាពលរដ្ឋគឺមានការផ្សារភ្ជាប់ជោគវាសនារបស់គ្រួសារគាត់ជាមួយគណបក្យប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមបានលើកឡើងថា ភាពជោគជ័យនៃលទ្ធផល បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពី ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ គឺកើតចេញពីការផ្ដល់ជំនឿទុកចិត្តពីប្រជាជន មកលើគណបក្ស និងការខិតខំប្រឹងប្រឹងរបស់សមាជិក សមាជិកាម្នាក់ៗ ជាពិសេសបានធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានលទ្ធផលឈ្នះរហូតដល់ ៨៦,១៤%។

ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមបាននាំយកនូវការសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានបក្ស និងថ្នាក់ដឹកនាំនៃគណបក្សទាំងអស ក៏ដូចជាអំពាវនាវដល់សមាជិក សមាជិកា ឱ្យបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្សដ៏រឹងមាំមួយ និងជាមូលដ្ឋានក្នុងការសម្រេចសមិទ្ធផលជាបន្តបន្ទាប់របស់គណបក្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម