Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​៤នាក់​ប្រើប្រាស់​ថ្នាំ​ញៀន​ ថែមទាំង​យក​កាំបិត​ដេញ​គេ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ជនសង្ស័យ​៤នាក់ ប្រើប្រាស់​ថ្នាំ​ញៀន​ ថែមទាំង​យកកាំបិត ដេញកាប់គេឯង ​ត្រូវ​កម្លាំង​អាវុធហត្ថ​១​ក្រុម​ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​ចុះបង្ក្រាប​បាន​នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៣ ខែ មីនា ឆ្នាំ​២០២១ ចំណុច​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សមត្ថកិច្ច​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ ១​ឈ្មោះ​វ៉ា សុខលាភ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​រើស​អេតចាយ ២​ឈ្មោះ ប៊ុន មេសា ហៅ យ៉ុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​នៅ​ពេល​ដែល​កម្លាំង​អាវុធហត្ថ​ចុះ​ល្បាត​ការពារ​សន្តិសុខ​ក្នុងភូមិ​សាស្ត្រ​ក្រុង ហើយ​បានឃើញ​ជនសង្ស័យ​ម្នាក់​កាន់​ពូថៅ និង​ម្នាក់ទៀត​កាន់​ដែក​ស្រួច​រាង​ដូច​កាំបិត។

ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​១​មានឈ្មោះ​សឹង្ហ វណ្ណៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ដើមបណ្ដឹង​ឈ្មោះ ធា ឆាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ ក្នុងករណី​ជនសង្ស័យ​យក​កាំបិត​ដេញ​កាប់​រូប​គាត់​បណ្ដាល​ឲ្យ​រង​របួស​ចំ​ក​ស្រាល ​និង​ របួស​កំភួនដៃ​ធ្ងន់​ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ឡេង មន្នី​លាភ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​សាមគ្គី​មានជ័យ ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត។ ​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ភ្លាមៗ​ផង​ដែរ​៕

ដោយ ៖ វ៉ាន់​ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម