ព័ត៌មានជាតិ
ខេត្តស្វាយរៀងទទួលបានអំណោយម៉ាសចំនួន៣០,០០០ចែកជូនប្រជាពលរដ្ឋ
ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត បានតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និងជាប្រធានសមាគម មិត្តភាព កម្ពុជា- វៀតណាម នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ បានដឹកនាំសហការីចូលរួមក្នុងពិធីទទួលម៉ាសចំនួន ២០,០០០ម៉ាស់ តាមរយៈអគ្គកុងស៊ុល កម្ពុជា ប្រចាំទីក្រុងហូជីមិញ ដែលជាជំនួយរបស់សមាគមមិត្តភាព វៀតណាម-កម្ពុជា ខេត្តតៃនិញ ប្រគល់ជូនដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។

ម៉ាស់ក្រណាត់ចំនួន ១០,០០០ម៉ាស់ ជាជំនួយស្ថានអគ្គកុងស៊ុល កម្ពុជា ប្រចាំទីក្រុងហូជីមិញ ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ប្រើប្រាស់ដើម្បីរួមចំណែកជាមួយប្រជាជនកម្ពុជាក្នុងការ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម តូច ប៉ូលីវ៉ា បានថ្លែងនូវការអរគុណចំពោះលោកអគ្គកុងស៊ុល កម្ពុជា ប្រចាំទីក្រុងហូជីមិញ ដែលតែងតែចូលរួមបរិច្ចាគនូវអំណោយ ជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្ត ជាក់ស្តែងម៉ាស ៣០,០០០ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកការជួយគ្នាក្នុងគ្រាលំបាក។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននេះ និង យកទៅចាត់ចែងប្រើប្រាស់ឲ្យចំទិសដៅ ក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្របតាមបរិបទនាពេលបច្ចុប្បន្ន៕
អត្ថបទ៖ អ៊ុង ភក្ដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


