ព័ត៌មានជាតិ
១៥ ខែ ក្នុងអាណត្តិទី៧ រដ្ឋបាលឃុំដារ រំលេចវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ក្នុងមូលដ្ឋាន
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ រដ្ឋបាលឃុំដារ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានកំណត់អំពីចក្ខុវិស័យ កំណត់គោលបំណង គោលដៅ និងសូចនាករជាក់លាក់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើសេចក្ដីសម្រេចចិត្តក្នុងការប្រើប្រាស់ធនធានដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។
យោងតាមរបាយការណ៍វឌ្ឍនៈភាពរបស់ក្រុមប្រឹក្សាឃុំដារ បានឲ្យដឹងថា រដ្ឋបាលឃុំបានរៀបចំការកសាងផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ និងបានធ្វើកិច្ចសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សប្បុរសជន ដើម្បីធ្វើការឆ្លើយតបទៅនឹងសំណើសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងរយៈពេលជាង ១៥ ខែ នៅក្នុងអាណត្តិទី៧ រដ្ឋបាលឃុំដារ បានសម្រេចសមិទ្ធផលនានាជាច្រើននៅទូទាំងឃុំ ក្នុងនោះរួមមាន៖ ការសាងសង់ផ្លូវបេតុងអាមេចំនួន ០៦ ខ្សែ ដែលមានប្រវែងសរុបចំនួន ០.៧៩០ ម៉ែត្រ មានទទឹង ៣.៥ ម៉ែត្រ និងផ្លូវបេតុងមុខកាត់ទទឹង ៤ ម៉ែត្រ ប្រវែងសរុប ០.៧១០ម៉ែត្រ ដោយចំណាយថវិកាសរុបអស់ចំនួន ៣១៦ ០០៧ ១០០រៀល។



ជាងនេះទៅទៀត នៅមានគម្រោងជួសជុលផ្លូវក្រួសធម្មជាតិប្រវែង ២.៤៥គម មានទទឹង ៥ ម៉ែត្រ សង់លូទោលមុខកាត់ ៦០០ មម ប្រវែង ៧ ម៉ែត្រ និងសង់លូមូលភ្លោះមុខកាត់ ១០០០មម ប្រវែង ៩ ម៉ែត្រ សរុប ០៧កន្លែង ស្ថិតនៅក្នុងភូមិស្ទឹងស្វាយ ដែលជាមូលនិធិឃុំឆ្នាំ២០២២ ចំណាយថវិកាសរុបអស់ចំនួន ២០១ ៩០០ ០០០រៀល។
ជាមួយគ្នានោះ ក៏នៅមានគម្រោងជួសជុលផ្លូវក្រួសធម្មជាតិប្រវែង ៤.៧៧៥គ.ម មានទទឹង ៤.៥ ម៉ែត្រ និងផ្លូវក្រាលគ្រួសធម្មជាតិប្រវែង ១.៦៨គ.ម មានទទឹង ៥ ម៉ែត្រ និងដាក់លូទោលមុខកាត់ ៦០០ មម ប្រវែង ៧ ម៉ែត្រ និងលូទោលមុខកាត់ ១០០០មម ប្រវែង ៩ម៉ែត្រ សរុប ០៣កន្លែង ក្នុងភូមិអញ្ចាញ ដែលជាមូលនិធិឃុំ ឆ្នាំ២០២៣ ចំណាយថវិកាសរុបចំនួន ១១៩ ៦៣០ ០០០៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


