ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាល គណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ស្រុករមាសហែក
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា សមាជិកអចិន្ត្រៃយ៍គណកម្មាធិកាកណ្តាល និងជាប្រធានក្រុមការងារគណកម្មាធិការកណ្តាលចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងប្រគល់រថយន្ត១គ្រឿង ជូនគណកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ស្រុករមាសហែក និងម៉ូតូចំនួន១៦គ្រឿង ដល់មន្ត្រីសុខាភិបាលសម្រាប់ បម្រើការងារតាមមណ្ឌលសុខភាពទាំង១៦ ក្នុងស្រុករមាសហែក និងបានផ្តល់ម៉ាស៊ីនវាស់កំដៅ៥០គ្រឿង មួកសុវត្ថិភាព៥០ផងដែរ។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានឲ្យដឹងថា ដើម្បីឆ្លើយតប ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កន្លងមកនៅឆ្នាំ២០២០ រដ្ឋបាលស្រុករមាសហែក បានបង្កើតច្រកគោលដៅ០៥ទីតាំង តាមព្រំដែនរវាងខេត្តព្រៃវែង _ស្វាយរៀង ក្នុងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋជាពលករដែលវិលត្រឡប់មកពីបណ្តាខេត្តនានាក្នុងនិងក្រៅប្រទេស។
មណ្ឌលចត្តាឡីសក័កម្រិត២ខេត្តស្វាយរៀង មានទីតាំងនៅវត្តអណ្តូងត្របែក និងសាលាបឋមសិក្សាអណ្តូងត្របែក និងចត្តាឡីសក័កម្រិត១ តាមកំណត់គោលដៅ គឺសាលបឋមសិក្សា តាមបណ្តាឃុំចំនួន១៥ទីតាំង មណ្ឌលចត្តាឡីសក័កម្រិត២ខេត្ត នៅមន្ទីរពេទ្យស្រុកប្រតិបត្តិរមាសហែក។
លោក ស៊ូ ម៉ុល បន្តទៀតថា នៅឆ្នាំ២០២១នេះ មណ្ឌលធ្វើចត្តាឡីសក័កម្រិត២ខេត្តស្វាយរៀង នៅឃុំមុខដា និងដោយឯកភាពកំណត់យកគ្រប់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ថ្នាក់ឃុំ ធ្វើជាកន្លែងចត្តាឡីសក័សម្រាប់ពលករដែលវិលត្រឡប់ក្រៅប្រទេស មកផ្ទះសម្បែងវិញ។ បានបង្កើតគណកម្មការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុង និងអនុគណកម្មការថ្នាក់ឃុំ-សង្កាត់ ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ឆ្លើយតបគ្រប់គ្រងឲ្យមានប្រសិទ្ធិភាព។

នៅពិធីនោះផងដែរ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារគណកម្មាធិការកណ្តាលចុះមូលដ្ឋានជួយស្រុករមាសហែក បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំថ្នាក់ខេត្ត-ថ្នាក់ស្រុក-ឃុំ និងកងកម្លាំងនគបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ បានសហការគ្នាល្អជាមួយមន្ត្រីសុខាភិបាល ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ ១៩ ក្នុងឆ្នាំ២០២០ បានជោគជ័យ (អវិជ្ជមាន) សូមកោតសរសើរយុទ្ធជនអាវ ស កងកម្លាំងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលការពារសុខភាព ជូនប្រជាពលរដ្ឋជាពិសេសស្រុករមាសហែក (អវិជ្ជមានកូវីដ១៩ )នេះគឺជោគជ័យហើយត្រូវតែបន្តអនុវត្តវិធាន (៣ការពារ ៣កុំ) ឲ្យមានប្រសិទ្ធិភាព។

ឯកឧត្តមបន្តថា ការធ្វើចត្តាឡីសក័ គឺជាការរក្សាគម្លាត ដូច្នេះត្រូវរៀបចំដាក់គ្រែ ឲ្យបានចម្ងាយ២ម៉ែត្រពីគ្នា និងឲ្យមានបរិស្ថានល្អ គោលការណ៍ទី១ធានាសុខភាពជូនប្រជាពលរដ្ឋ កន្លែងស្នាក់នៅស្អាត ត្រូវផ្តល់ឃីដ១ (មុង ១ ភួយ១ កន្ទេល១ ខ្នើយ១ និងក្រមារ១) ម្ហូូបអាហារហូបចុកគ្រប់គ្រាន់ ទឹកប្រើប្រាស់ ភ្លើង បង្គន់អនាម័យ មានទូរទស្សន៍មើលកំសាន្តផងដែរ៕
អត្ថបទ ៖ អ៊ុង ភក្ដី




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


