ព័ត៌មានជាតិ
ក្រសួងសង់អគារមន្ទីរពេទ្យសាកលវិទ្យាមួយដ៏ទំនើបកម្ពស់៨ជាន់ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលឲ្យកាន់តែប្រសើរ
ក្រសួងសុខាភិបាល នឹងសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដ៏ទំនើបមានកម្ពស់៨ជាន់តម្លៃប្រមាណជាង៦៦លានដុល្លារ ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី០៩ធ្នូនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខភិបាលបានមានប្រសាសន៍ថា អគារមន្ទីរពេទ្យនេះបំពាក់ដោយគ្រឿងបរិក្ខាពេទ្យទំនើបទាន់សម័យ និងប្រកបដោយបវច្ចេកវិទ្យាកខ្ពស់នាពេលបច្ចបុប្បន្នសម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ ហើយអគារមន្ទីរពេទ្យនេះសម្រាប់បណ្តុះបណ្តាលនិងទាក់ទាញអ្នកជំនាញវេជ្ជសាស្ត្រទាំងកម្រិតជាតិ និងអន្តរជាតិសហការគ្នាដើម្បីរកនាវានុវត្តន៍ថ្មីៗទៅលើការសិក្សា និងស្រាវជ្រាវការអប់រំសុខភាព និងការពារ និងធ្វើគោលនយោបាយទៅលើការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រនៅប្រទេសកម្ពុជាកាន់តែប្រសើរបន្ថែមទៀតស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល គឺការពង្រឹងនិងការលើកកម្ពស់សុខភាពឈានទៅរកការគ្របដណ្តប់ជាសុខភាពជាសាកល។

លោករដ្ឋមន្ត្រីបានបន្តថា ការបម្រើសេវាសុខភាពជូនពលរដ្ឋប្រកបដោយគុណភាព គឺត្រូវមាននវានុវត្តន៍ទៅលើឧបករណ៍វេជ្ជសាស្ត្រទំនើប និងមានបច្ចេកវិទ្យាខ្ពស់ និងការបណ្តុះបណ្តាលធនធានមនុស្សស្របទៅនឹងការអភិវឌ្ឍន៍សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា សមិទ្ធិផលនេះពេលសាងសង់រួចមិនត្រឹមតែជាអគារមន្ទីរពេទ្យមួយដ៏ទំនើបប៉ុណ្ណោះទេ ក៏ជាកន្លែងមួយធ្វើរោគវិនិច្ឆ័យ និងការព្យាបាលកាន់តែមានប្រសិទ្ធភាព និងជាកន្លែងមួយដែលអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់នឹងប្រើប្រាស់ទីតាំងនេះដើម្បីអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោករដ្ឋមន្ត្រីបានណែនាំថា «អគារនេះជារបស់បងប្អូនយើង ហើយសូមបងប្អូនប្រើប្រាស់ទីតាំងនេះបំពេញការងារក្នុងបរិស្ថានទំនើប ចែករំលែកបទពិសោធន៍ដល់សហភាតរៈ និងសង្ឃឹមថា បងប្អូនប្តេជ្ញាសាមគ្គីគ្នាសហការគ្នាពង្រឹងវិស័យសុខាភិបាលមួយកាន់តែរឹងមាំ និងគុណភាពនៃការព្យាបាលកាន់តែប្រសើរជូនប្រជាពលរដ្ឋ។ មន្ទីរពេទ្យនេះ ជាគម្រោងមួយនៃការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតីជាប្រមុខក្នុងការកំណត់គោលដៅធ្វើយ៉ាងណាលើកកម្ពស់សេវាសុខភាពសាធារណៈ និងសុខុមាលភាពប្រជាពលរដ្ឋសំដៅកសាងព្រះរាជាណាចក្រកម្ពុជាមួយប្រកបដោយភាពរុងរឿង»។

គួរបញ្ជាក់ថា គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យនេះបានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យ
ប្រើប្រាស់ថវិកាកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ នូវទឹកប្រាក់ឥណទានចំនួន ៦៦,៥៧ លានដុល្លា។ កិច្ចសន្យាសាងសង់មានរយៈពេល២៨ ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមិនា ឆ្នាំ២០២៧ ខាងមុខ។
មន្ទីរពេទ្យនេះ សាងសង់ឡើងនៅលើទីតាំងទីបីនៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែល មានផ្ទៃដីសរុប ២២ ២៤៣ ម៉ែត្រការ៉េមាន បណ្តោយ ៨៣,៨០ម៉ែត្រ និងទទឹង៥៩,៨០ និងកម្ពស់៨ជាន់មានសមត្ថភាពទទួលជំងឺសំរាកសរុបបាន២០០គ្រែ៕
អត្ថបទ៖ សំអឿន









-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


