ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល៖ ការធ្វើកំណែទម្រង់នឹងធ្វើឲ្យគុណភាពផ្តល់សេវាសុខាភិបាលកាន់តែប្រសើរ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា ការធ្វើកំណែទម្រង់នឹងធ្វើឱ្យគុណភាពនៃការផ្តល់សេវាសុខាភិបាលកាន់តែប្រសើរបន្ថែមទៀត។

នៅក្នុងការធ្វើបទបាឋកថាក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទតាមប្រព័ន្ធវីដេអូសន្និសីទដែលមានសមាសភាពចូលរួមសរុបចំនួន ៤,០៥៥នាក់ កាលពីរសៀលថ្ងៃទី១០ធ្នូ លោករដ្ឋមន្ត្រីបានបង្ហាញពីប្រភេទនៃការធ្វើកំណែរទម្រង់ក្នុងការងារដឹកនាំអង្គភាពឱ្យទទួលបានជោគជ័យព្រមទាំងសារៈសំខាន់ និងភាពចាំបាច់របស់មូលដ្ឋានសុខាភិបាលទាំងអស់ ដែលត្រូវធ្វើកំណែទម្រង់ដែលមានលក្ខណៈគិតគូរគ្រោងទុក និងកំណែទម្រង់ដែលត្រូវធ្វើបន្ទាន់សំដៅបង្កើនប្រសិទ្ធភាពនៃសេវារបស់ខ្លួន។

លោករដ្ឋមន្ត្រីបានណែនាំថា ដើម្បីធ្វើការកែទម្រង់ឱ្យទទួលបានជោគជ័យអ្នកដឹកនាំត្រូវការចំនុចគន្លឹះចំនួន៤គឺ (១)មានការប្តេជ្ញាចិត្ត(២)មានសមត្ថភាពក្នុងការដឹកនាំការងារ (៣)មានភាពឈ្លាសវៃ និង (៤) មានឆន្ទះ និងភាពម្ចាស់ការខ្ពស់។
ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ធ្វើការពិចារណាលើទស្សនៈ ដែលថា កំណែទម្រង់ គឺជាដំណើរការមិនមែនជាព្រឹត្តិការណ៍ទេដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនៅលើប្រធាបទនេះ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យមានការធ្វើបទបង្ហាញដើម្បីកាត់បន្ថយរយៈពេលរង់ចាំរបស់អ្នកជំងឺទទួលសេវាពិនិត្យជំងឺក្រៅនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


