ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលជំរុញសមាគមគ្រូពេទ្យភ្នែកអភិវឌ្ឍន៍ចំណេះដឹងថ្មីៗបន្ថែមឆ្លើយតបទៅនឹងការវិវត្តរបស់ពិភពលោក
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជាត្រូវយកចិត្តទុក
ដាក់អភិវឌ្ឍន៍បន្ថែមនូវចំណេះដឹង បច្ចេកទេស បទពិសោធថ្មីៗក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺឱ្យកាន់តែប្រសើរឡើង ទាន់ពេលវេលាស្របតាមការរីកចម្រើន និងការវិវឌ្ឍផ្នែកបច្ចេកវិទ្យានៅក្នុងពិភពលោក។

ក្នុងពិធីបើកសន្និបាតលើកទី២២ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា ក្រោមប្រធានបទ “នវានុវត្តន៍សុខភាពភ្នែក កសាងអនាគតរួមគ្នា” នៅខេត្តព្រះសីហនុលោករដ្ឋមន្ត្រីក៏បានណែនាំដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជាត្រូវបន្តគោរពនូវក្រមសីល
ធម៌វិជ្ជាជីវ:គ្រូពេទ្យ និងប្រតិបត្តិតាមការណែនាំបទដ្ឋាននានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយមិនរើសអើងប្រកបទៅដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងការទទួលខុសត្រូវ។ជំរុញការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត ធ្វើបទបង្ហាញនិងបោះពុម្ពផ្សព្វផ្សាយ ទាំងនៅក្នុងប្រទេស និងអន្តរជាតិ។
ជួយបណ្តុះបណ្តាលជំនាញថ្មីៗ ដែលមិនទាន់មានដល់សមាជិក សមាជិកាក្នុងការលើកកម្ពស់ការយល់ដឹង តាមរយៈសិក្ខាសាលា បណ្តុះបណ្តាលបន្ត និងការជួយស្វែងរកអាហារូករណ៍ សម្រាប់សិក្សាជំនាញឯកទេសជាន់ខ្ពស់ទាំងក្នុង
និងក្រៅប្រទេស។

លើសពីនេះត្រូវបន្តផ្សព្វផ្សាយ អប់រំបញ្ហាសុខភាពភ្នែកឱ្យកាន់តែទូលំទូលាយដើម្បីចូលរួមក្នុងការការពារសុខភាពភ្នែកនៅក្នុងសហគមន៍ និងការស្វែងរកអន្តរាគមន៍ការពិគ្រោះព្យាបាលឱ្យទាន់ពេលវេលានិងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងស្វែងរកដៃគូ និងស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេសក្នុងការបណ្តុះបណ្តាលបន្ថែមផ្នែកវិជ្ជាជីវៈ និងបច្ចេកទេស។

លោករដ្ឋមន្រ្តី បានលើកឡើងថាសុខភាពភ្នែក គឺជាគោលនយោបាយអាទិភាពទី១របស់ក្រសួងសុខាភិបាល ដែលផ្នែកចក្ខុសាស្រ្តជាមុខវិជ្ជាដ៏មានសារៈសំខាន់ក្នុងសុខភាពសាធារណៈជាផ្នែកមួយនឹងធ្វើឱ្យមានការបម្រែបម្រួលជីវីតក្នុងការរស់នៅ។ ទន្ទឹមនឹងនេះត្រូវបង្កើនកិច្ចសហការ និងសហប្រតិបត្តិការគាំទ្រពីដៃគូក្នុងការជួយពង្រឹងលើហេដ្ឋារចនាម្ព័ន្ធ សម្ភារៈ ការបណ្តុះបណ្តាលបច្ចេកទេសការស្រាវជ្រាវ និងនវានុវត្តន៍ ជាពិសេសូមពិនិត្យលទ្ធភាពក្នុងការជម្រុញលើកទឹកចិត្តឱ្យមានជំនាញចក្ខុរោគ មន្ទីរពេទ្យនៅតាមបណ្តាខេត្តដោយត្រូវជំរុញឱ្យការជ្រើសរើសជំនាញផ្នែកចក្ខុសាស្រ្ត ក្នុងចំណោមជំនាញផ្សេងៗ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តី បានទទួលស្គាល់ថា វិស័យចក្ខុសាស្រ្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការផ្តល់សេវាពិនិត្យថែទាំនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍ធនធានមនុស្ស និងបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ដែលភាពរីកចម្រើននេះបានមកពីការចូលរួមគាំទ្រពីបណ្តាអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងវិស័យសុខភាពភ្នែក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


