ព័ត៌មានជាតិ
ព្រះមហាក្សត្រកម្ពុជានឹងយាងបំពេញព្រះរាជទស្សកិច្ចជាថ្មីទៅកាន់ប្រទេសចិន នាថ្ងៃទី១៩ ធ្នូ
ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងបំពេញព្ររាជទស្សកិច្ចជាថ្មីម្ដងទៀតទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ។ នេះបើតាមព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

យោងតាមព្រះរាជសារ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា នឹងអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤តទៅ ដើម្បីបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Hainan នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសអវត្តមាននៅក្នុងមាតុប្រទេស ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា បានប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលជួយក្នុងព្រះបរមនាម ជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា។

ជុំវិញព្រះរាជដំណើរទស្សនកិច្ចនេះ មិនទាន់មានព័ត៌មានលម្អិតឡើយ ថា តើព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ទៅកាន់ប្រទេសចិន ខាងមុខ នឹងមានកម្មវិធីគ្រោងទុកអ្វីខ្លះនៅឡើយទេ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


