Connect with us

ព័ត៌មានជាតិ

ACU បើកទ្វារទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ដោយថ្ងៃទី១​ បាន១១​២៨៥ច្បាប់

បានផុស

នៅ

នៅថ្ងៃទី១ ឆ្នាំថ្មី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកទ្វារស្វាគមន៍ចំពោះការអញ្ជើញមកប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៥ ដោយគ្រាន់ចាប់ផ្ដើម អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានឯកសារចំនួន១១​២៨៥ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពេញមួយខែ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៥។ អនុវត្តតាមសេចក្ដីជូនដំណឹងនេះ គឺត្រឹមរយៈពេលតែមួយថ្ងៃ ពោលគឺនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ១១​ ២៨៤រូប ស្មើនឹង ៤៩.៥៤% នៃចំនួនត្រូវប្រកាសសរុប ២២ ៧៧៦រូប។

អង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងឱ្យដឹងថា មានស្ថាប័ន និងរាជធានី-ខេត្តចំនួន៧ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% គឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី និងកំពង់ឆ្នាំង។

ពេញមួយខែមករា ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងរង់ចាំទទួលយកឯកសាររបស់អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ស្របតាមច្បាប់កំណត់ ហើយក្រុមការងារ ក្រើយរម្លឹកអ្នកជាប់កាតព្វកិច្ចឱ្យរួសរាន់មកប្រកាស នៅថ្ងៃណាក៏បាន ៧ថ្ងៃ ក្នុងមួយសប្តាហ៍ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យឡើយ។

គួរជម្រាបថា មាត្រា១៧ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បានកំណត់ថា សមាសភាពបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល មាន សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​ប្រធាន ​អនុប្រធាន និង​មន្រ្តី​ទាំងអស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

បន្ថែមពីនេះ មន្រ្តី​រាជការ​ស៊ីវិល​ មន្ត្រីយោធា​ នគរបាល​ជាតិ មន្ត្រី​រាជការ​សាធារណៈ​ដែល​តែងតាំង​ដោយ​ព្រះរាជ​ក្រឹត្យ ឬ​អនុក្រឹត្យ និងមន្រ្តី​ផ្សេង​ទៀត​ ដែល​តែងតាំង​ដោយ​ប្រកាស ​ហើយ​ត្រូវ​បាន​កំណត់​ឱ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ​តាម​បញ្ជី​​រៀបចំ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ក៏ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈថ្នាក់​ដឹកនាំ​​សង្គម​ស៊ីវិល រួមទាំងមន្ត្រីតុលាការ ជាអាទិ៍ ចៅក្រម​ ​អយ្យការ ​សាការី​ ក្រឡាបញ្ជី និង​អាជ្ញាសាលា ជាដើម ក៏ជាប់កាតព្វកិច្ចនេះដែរ។

យោងតាមមាត្រា ៣៨ នៃច្បាប់នេះ បុគ្គលណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនបានត្រឹមត្រូវតាមច្បាប់ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១សែនរៀល ដល់ ២លានរៀល និងត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិ បើក្នុងករណី មិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុលទៀត នឹងត្រូវទទួលទោសទ្វេដង៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ស្ពានអាកាសក្បាលថ្នល់
សន្តិសុខសង្គម១៣ នាទីutes មុន

ភាពអនាធិបតេយ្យរបស់ក្រុមអ្នកបើករថយន្ដឈ្នួលដឹកអ្នកដំណើរនៅក្រោមស្ពានអាកាសក្បាលថ្នល់

ព័ត៌មានជាតិ១៧ នាទីutes មុន

មជ្ឈមណ្ឌលវិជ្ជាជីវៈខេត្តរតនគិរី មានវគ្គបណ្តុះបណ្តាលជាច្រើនមុខវិជ្ជា ជាឱកាសដល់យុជនចាប់យកសម្រាប់អភិវឌ្ឍខ្លួន

វប្បធម៌ ជំនឿ១៨ នាទីutes មុន

សាលារចនា កំពុងរៀបចំពិព័រណ៍ទេពកោសល្យ និងស្នាដៃរបស់និស្សិតបីថ្ងៃ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

តម្លៃប្រេងអន្តរជាតិ ​ធ្លាក់ចុះធ្ងន់ម្សិលមិញ ក្រោយ ត្រាំ ប្រកាសពន្ធ

ព័ត៌មានជាតិ៤៥ នាទីutes មុន

កម្មវិធី«បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា» ឥតបង់ថ្លៃ នឹងចាប់ផ្តើមនៅខែក្រោយ ក្នុងខេត្តចំនួន ៧

សេដ្ឋកិច្ច២១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២១ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម