ព័ត៌មានជាតិ
កម្ពុជាចុះកុងត្រាទិញវ៉ាក់សាំង Sinovac ១ លាន ៥ សែនដូស គ្រាដែលសម្តេចសន្យាចាក់ឲ្យពលរដ្ឋជាង១០ លាននាក់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ បានថ្លែងថា រាជរដ្ឋាភិបាលភិបាលកម្ពុជា នឹងខិតខំទិញវ៉ាក់សាំងដើម្បីយកមកចាក់ឲ្យប្រជាពលរដ្ឋឲ្យបានពី ១០ ទៅ ១៣ លាននាក់ គ្រាដែលវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនមួយប្រភេទទៀត នឹងមកដល់កម្ពុជាចំនួន ១,៥ (មួយលាន ៥ សែនដូស) ឆាប់ៗខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា«យើងអត់មានអាថ៌កំបាំងអីជាមួយប្រជាពលរដ្ឋរបស់យើងទេ យើងត្រូវចាក់ឲ្យ ប្រជាពលរដ្ឋរបស់យើងក្នុងរង្វង់ពី ១០ ទៅ ១៣ លាននាក់ ឥឡូវយើងបានចុះកុងត្រាទិញចំនួន ១,៥០០,០០០ ដូសដែលនឹងមកដល់ក្នុងឆាប់ៗខាងមុខ»។

សម្តេចតេជោ បានថ្លែងទៀតថា វ៉ាក់សាំង Astra Zeneca ក៏នឹងមកដល់ជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលកំពុងតែស្វះស្វែងរកទិញវ៉ាក់សាំង Johnson & Johnson របស់អាមេរិកផងដែរ។
តាមរយៈសារសំឡេងនៅយប់ថ្ងៃទី១៦ខែមីនាឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបង្គាប់ការឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តែងតាំងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចលើការងារចាក់វ៉ាក់សាំងកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងតែងតាំងលោកស្រី ឱ វណ្ណឌីន ធ្វើជាប្រធាននេះដើម្បី ដឹកនាំការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានលឿន៕

អត្ថបទ៖ណារី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


