ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំអ្នកជាប់ឃុំ ត្រូវខិតខំកែប្រែដើម្បីកសាងខ្លួន គ្រួសារ និងសង្គមជាតិឲ្យកាន់តែរីកចម្រើន
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានធ្វើការណែនាំដល់អ្នកជាប់ឃុំទាំងអស់សូមឱ្យមានចិត្ត
គំនិតថ្មីដើម្បីបោះជំហានទៅរកការកែលម្អឱ្យបានប្រសើរឡើង សំដៅកសាងខ្លួនគ្រួសារ និងសង្គមជាតិឱ្យកាន់តែមានការរីកចម្រើន។

ការណែនាំនេះ បានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោករដ្ឋមន្ត្រីអមជាមួយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្សក្នុងមណ្ឌលអប់រំកែប្រែទី២ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិមនុស្សក្នុងមណ្ឌលអប់រំកែប្រែ
បង្កើនកិច្ចសហប្រតិបត្តិការរវាងអន្តរស្ថាប័ន ដើម្បីរួមគ្នាក្នុងការពង្រឹង និងលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព និងអនាម័យដល់ជនជាប់ឃុំតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «អ្វីៗស្ថិតនៅលើការគិត ចិត្តគំនិត និងសកម្មភាពចិត្តនាំឱ្យការគិតនឹងធ្វើជាសកម្មភាព ដូច្នេះការលត់ដំចិត្តឱ្យបានល្អ យើងនឹងដើរផ្លូវល្អប្រសើរ និងអាចកែប្រែបាន»។ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ក្មួយៗ ប្អូនៗត្រូវយកអារម្មណ៍ផ្លូវចិត្តឱ្យបានល្អ កែប្រែ ផ្លាស់ប្តូរជាវិជ្ជមាន និងកំណត់គោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់ដោយត្រូវកាត់ផ្តាច់ពីរឿងចាស់។

លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា «សុខភាពផ្លូវចិត្ត អារម្មណ៍ គឺជារឿងសំខាន់ទី១ ដែលត្រូវយកចិត្តទុកដាក់។
ដូច្នេះសូមផ្ញាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ ក្នុងឱកាសឆ្នាំថ្មីនេះ សូមឱ្យមានចិត្តគំនិតថ្មី បោះជំហានទៅរកការកែលម្អឱ្យបានប្រសើរឡើង ដើម្បីកសាងខ្លួន គ្រួសារ និងសង្គមជាតិឱ្យកាន់តែមានការរីកចម្រើន»។
លោករដ្ឋមន្រ្តី បានបន្តថា ក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពប្រជាជនទូទាំងប្រទេស នៅគ្រប់ទីកន្លែង រួមទាំងជនជាប់ឃុំ ក្នុងពន្ធនាគារ ពោលគឺលោកមានសិទ្ធទទួលបានសេវាសុខភិបាល ដូចប្រជាជនទូទៅប្រកបដោយគុណភាព តាមតម្រូវការ ទាំងសេវាសង្រ្គោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយឥតរើសអើង។
លោករដ្ឋមន្ត្រីបានណែនាំថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងសុខភាពពន្ធនាគារ ជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត មូលដ្ឋានសុខាភិបាលពាក់ព័ន្ធ ក្នុងតំបន់គ្របដណ្តប់ ដើម្បីពិភាក្សាការងារ ការរៀបចំផែនការ
និងការផ្តល់សេវាសុខភាពក្នុងពន្ធនាគារឱ្យកាន់តែប្រសើរក៏ដូចជាពង្រឹងសមត្ថភាពប្រព័ន្ធបញ្ជូនអ្នកជំងឺពីពន្ធនាគារទៅមូលដ្ឋានសុខាភិបាលសាធារណៈឱ្យបានទាន់ពេលវេលា ដើម្បីជាការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាថែទាំសុខភាពជនជាប់ឃុំបានល្អប្រសើរថែមទៀត។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ជួយគាំទ្រលើការបណ្តុះបណ្តាលបច្ចេកទេសទៅតាមជំនាញ និងចូលរួមក្នុងសិក្ខាសាលាផ្សេងៗ ទាក់ទងនឹងការងារបច្ចេកទេសសុខាភិបាលដល់មន្រ្តីសុខាភិបាលបម្រើការនៅក្នុងប៉ុស្តិ៍សុខភាពពន្ធនាគារហើយក្រសួងគាំទ្រលើការធ្វើបច្ចុប្បន្នភាពសមាសភាពថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសសុខាភិបាលចំពោះប្រកាសអន្តរក្រសួង ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសសុខាភិបាលពន្ធនាគារ។
លោករដ្ឋមន្ត្រីបានចាត់ទុកប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារជាមូលដ្ឋានសុខាភិបាលដ៏សំខាន់មួយ ដូច្នេះការរាយការណ៍ពីករណីជំងឺតាមរយៈមន្ទីរសុខាភិបាលរាជធានី ខេត្តជាការងារសំខាន់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ក្នុងការតាមដាន
និងត្រួតពិនិត្យការផ្តល់សេវាសុខាភិបាល៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?