ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ផ្តល់សេវាបញ្ជាក់វិញ្ញាបនបត្របណ្ដោះអាសន្នជូនសិស្សានុសិស្សថ្នាក់៩ និងទី១២
កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ឈួន ឆាយារិទ្ធ នាយករដ្ឋបាលសាលាខណ្ឌ រួមជាមួយក្រុមការងារ បានសម្រួលលើការងារបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន ជូនសិស្សានុសិស្ស ដែលមកស្នើសុំសេវានៅការិយាល័យច្រកចេញចូលតែមួយ ទាំង២ វិញ្ញាបនបត្រ (ថ្នាក់ទី៩ និងថ្នាក់ទី១២) សម្រាប់ឆ្នាំ២០២៤។

លោក ញឹម រស្មី ប្រធានការិយាល័យប្រជាពលរដ្ឋបានប្រាប់ កម្ពុជាថ្មី ថា ការរៀបចំសម្រួលលើការងារបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្នជូនសិស្សានុសិស្សនេះ ដោយទទួលបានការណែនាំពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ បានចាត់ឱ្យក្រុមការងាររៀបចំទទួលផ្តល់សេវារដ្ឋបាលជូនដល់សិស្សានុសិស្ស ដែលមកបញ្ជាក់វិញ្ញាបនបត្របណ្តោះអាស្ននទាំង២ ក្នុងនោះមាន វិញ្ញាបនបត្របណ្តោះអាស្នន មធ្យមសិក្សាបឋមភូមិ និងវិញ្ញាបនបត្របណ្តោះអាស្ននមធ្យមសិក្សា ទុតិយភូមិ ដោយឯកសារទាំងអស់ទទួលភ្លាម រង់ចាំយកទៅវិញភ្លាម។

ជាមួយការទទួលយកសេវាបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្ននេះ សិស្សានុសិស្ស បានសម្តែងនូវសេចក្តីសប្បាយរីករាយ ប្រកបដោយស្នាមញញឹម ខណៈថ្នាក់ដឹកនាំ មន្ត្រី ដែលផ្តល់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ប្រកបដោយសុជីវធម៌។

សូមរំលឹកថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៤ បានចេញដីកាស្តីពីការលើកលែងការបង់តម្លៃសេវាលើការបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០២៤៕
អត្ថបទ៖ សំណាង






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


