ព័ត៌មានជាតិ
គិតត្រឹមម៉ោង ០៧ ០០ ព្រឹក សរុបចំនួនអ្នកឆ្លងកូវីដ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ
ជំងឺកូវីដ ១៩ នៅបន្តរីករាលដាលកើនឡើងជារៀងរាល់ថ្ងៃ។ គិតត្រឹមម៉ោង ០៧ ០០ ព្រឹកថ្ងៃទី ១៧ មីនា ២០២១ ចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ សរុបមានចំនួន ៩៩០ នាក់ និងមានអ្នកជាសះស្បើយចេញពីមន្ទីរពេទ្យចំនួន ៣៤០ នាក់។
ខេត្តក្រុងចំនួន ៤ ស្ថិតក្នុងភាពធ្ងន់ធ្ងរជាងគេមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល និងខេត្តព្រៃវែង។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ពេលនេះជាពេលចាំបាច់បំផុត ការបញ្ឈប់ការជួបជុំ ឫការពន្យាពេលនៃការរៀបចំពិធីនានា ល្អប្រសើរជាងការឆ្លងហើយអាចស្លាប់បានគ្រប់ពេលវេលា។
អ្នកនាំពាក្យបានលើកឡើងពីគ្រោះថ្នាក់នៃ វីរុសកូវីដ-១៩ បម្លែងថ្មី ដែលកំពុងតែចរាចរនៅរាជធានីភ្នំពេញនេះតែម្តង និងបានឆ្លងបន្តទៅខេត្តមួយចំនួន។ វីរុសបម្លែងថ្មីនេះ សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វើឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា ដូចថ្មីៗនេះមានករណីស្លាប់មួយនាក់រួចទៅហេីយៗ និងក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀត។
ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល អាជ្ញាធរប្រកាសអាសន្ន ក្រោយរកឃើញអ្នកឆ្លងរាប់រយនាក់។ ឃុំសំពៅពូន ជាមូលដ្ឋានតំបន់កាស៊ីណូដ៏ធំជាប់ព្រំដែនវៀតណាម មានករណីឆ្លងបន្តគ្នាក្នុងចំណោមបុគ្គលិកចិន ខ្មែរ ថែ វៀតណាមរាប់រយនាក់។ អាជ្ញាធរបានចុះបិទភូមិឃុំដែលពាក់ព័ន្ធ និងស្នើអាជីវកម្មទាំងអស់ផ្អាកជាបណ្តោះអាសន្ន ដើម្បីបង្ការកុំឲ្យវិបត្តិរាលដាលកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ជាមួយគ្នានេះ ខេត្តព្រៃវែងអាជ្ញាធរបានចុះបិទទីតាំងអាជីវកម្មគ្រូពេទ្យមួយរូប ដែលបានឆ្លងកូវីដ ១៩ ហើយបានបន្តឆ្លងរាលដាលដល់អ្នកភូមិជាច្រើនទៀត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ