ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលជំរុញមន្ត្រីមណ្ឌលសុខភាពបម្រើសេវាសុខភាពជូនក្រុមគ្រួសារយុទ្ធជនប្រកបដោយគុណភាព
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកទឹកចិត្ត និងជំរុញដល់មន្ត្រីមណ្ឌលសុខភាពធ្វើការបម្រើសេវាសុខាភិបាលជូនប្រជាជន ជាពិសេសបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារយុទ្ធជន ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

ការជំរុញនេះបានធ្វើឡើងកាលពីថ្ងៃទី២០មករា ក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានចុះសួរសុខទុក្ខ និងពិនិត្យការរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ស្ថិតនៅក្នុងភូមិ ប៊ុនរ៉ានី សែនជ័យ តំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ មណ្ឌលសុខភាពនេះមានផ្ទៃដីទំហំបណ្តោយ ៣០០ម៉ែត្រ និងទទឹង ២០០ម៉ែត្រ ចំនួន ៣ អគារ រួមមាន៖ ១)អគារសង្រ្គោះបឋម និងជំងឺទូទៅ ១ខ្នង មាន ១៩បន្ទាប់ ២) អគារសម្ពព និងរោគស្រ្តី មាន ៩បន្ទប់ និង៣)អគារអន្តេវាសិក (អគារស្នាក់នៅ) មានកម្ពស់ ២ជាន់ មានចំនួន ២០បន្ទប់។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានឆ្លៀតសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបម្រើការងារនៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ដើម្បីផ្តល់ជាការលើកទឹកចិត្ត និងជំរុញការបម្រើសេវាសុខាភិបាលជូនប្រជាជន នៅតំបន់នោះ ជាពិសេសបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារយុទ្ធជនដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយគុណភាព ប្រសិទ្ធភាពស័ក្តិសិទ្ធភាព និងសមធម៌។

លោករដ្ឋមន្រ្តី បានណែនាំបន្ថែមដល់មន្រ្តីរាជការនៃមណ្ឌលសុខភាពដោយត្រូវបង្កើនសមត្ថភាពបន្ថែមទៀតតាមរយៈការបណ្តុះបណ្តាលបន្ថែមការប្រើប្រាស់ម៉ាស៊ីន X-RAY និងម៉ាស៊ីន អេកូ ព្រមទាំង សូមចូលរួមថែទាំសម្ភារៈបរិក្ខាពេទ្យប្រើឱ្យបានគង់វង្សយូអង្វែង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


