ព័ត៌មានជាតិ
ឃុំសំពៅពូន ៣ ថ្ងៃជាប់គ្នា មានអ្នកឆ្លងកូវីដ ជាងមួយរយនាក់ អាជ្ញាធរចុះបិទភូមិ ៣ បន្ថែមទៀត
ឃុំសំពៅពូននៅតែបន្តរកឃើញករណីឆ្លងច្រើនប៉ុន្មានថ្ងៃជាប់គ្នា។ ជាមជ្ឍមណ្ឌលកាស៊ីណូដ៏ធំជាប់ព្រំដែនវៀតណាម ត្រឹមព្រឹកនេះ បន្តរកឃើញអ្នកឆ្លងថ្មី ២០ នាក់ទៀត ក្នុងចំណោមអ្នកឆ្លងសរុប ២១ នាក់របស់ខេត្តកណ្តាល។

អាជ្ញាធរខេត្តកណ្តាលបានសម្រេចបិទភូមិចំនួន៣ទៀតនៅក្នុងឃុំសំពៅពូន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលសហគមន៍ទ្រង់ទ្រាយធំ។ ភូមិទាំង ៣ មានភូមិព្រែកសឹង្គ ភូមិព្រែកជ្រៃនិងភូមិព្រែកស្បូវ។
ភូមិទាំង ៣ ជាមូលដ្ឋាននៃកាស៊ីណូទាំង ៦ ជាប់ព្រំដែនវៀតណាម ហើយអាជ្ញាធរចុះបិទការចេញចូលរបស់ប្រជាពលរដ្ឋ។
លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលធ្លាប់បានមានប្រសាសន៍ថា បើទោះជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅឃុំសំពៅពូន របស់ស្រុកកោះធំ តែអាជ្ញាធរនៅតែអាចធ្វើការគ្រប់គ្រងស្ថានការ ព្រោះថាអ្នកដែលរកឃើញវិជ្ជមានមេរោគកូវីដ-១៩ គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងមិនបានមានប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅឡើយ។
លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញពិនិត្យ និងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះនៅតំបន់ជ្រៃធំ។
ការអញ្ជើញចុះត្រួតពិនិត្យនេះគឺឆ្លើយតបទៅនឹងសំណូមពរពីអាជ្ញាធរខេត្តកណ្តាល ដែលកំពុងធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ និងដោយសារករណីអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តមានការកើនឡើងជាគំហុកក្នុងប៉ុន្មានថ្ងៃនេះ ជាពិសេសនៅតំបន់ជ្រៃធំតែម្តង ដែលក្រុមការងារបច្ចេកទេសសុខាភិបាល ត្រូវរៀបចំវិធានការ ដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងតំបន់នេះផងដែរ។
សូមបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការកើនឡើងជាគំហុក។ ត្រឹមតែ ៣ ថ្ងៃជាប់គ្នា រកឃើញអ្នកឆ្លងជាងមួយរយនាក់ ហើយផ្ទុះខ្លាំងនៅថ្ងៃ ១៥ មីនា រកឃើញអ្នកវិជ្ជមានកូវីដ-១៩ រហូតដល់ចំនួន៦៤នាក់ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្តាល៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ


