ព័ត៌មានជាតិ
ក្រសួងសុខាភិបាលគ្រោងរៀបចំសេចក្តីព្រាងផែនការសកម្មភាពពហុវិស័យបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា
ក្រសួងសុខាភិបាលគ្រោងរៀបចំសេចក្តីព្រាងផែនការសកម្មភាពពហុវិស័យបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា ខណៈការធ្វើអត្តឃាតបានក្លាយទៅជាបញ្ហាសុខភាពសាធារណៈថ្មីមួយសម្រាប់ពិភពលោក និងជាមូលហេតុនាំមុខមួយ នៃការស្លាប់។

គម្រោងរៀបចំសេចក្តីព្រាងផែនការសកម្មភាពពហុវិស័យបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជានេះ ត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាត” រយៈពេល ២ថ្ងៃ នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីស្វែងយល់ពីការធ្វើអត្តឃាតជាសកល ក្នុងតំបន់
និងនៅប្រទេសកម្ពុជា ចែករំលែកបទពិសោធន៍នៃការបង្ការការធ្វើអត្តឃាតធ្វើការវិភាគស្ថានការណ៍ និងរៀបចំសេចក្តីព្រាង ផែនការសកម្មភាពពហុវិស័យសម្រាប់ការបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ការបង្ការការធ្វើអត្តឃាតក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាលដែលសម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូប រស់នៅប្រកបដោយសុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព» ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ជូនសមាជិកសិក្ខាសាលាដើម្បីជាទុនសម្រាប់ការពិចារណា ក្នុងការកសាងផែនការសម្រាប់ការបង្ការការធ្វើអត្តឃាតដោយបានអំពាវនាវដល់អង្គការសុខភាពពិភពលោក អង្គការ USAID ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិ បន្តជួយដល់វិស័យសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់
ក្នុងការអនុវត្តផែនការសម្មភាពពហុវិស័យសម្រាប់បង្ការការធ្វើអត្តឃាត ជាបន្តទៀតដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


