ព័ត៌មានជាតិ
សាស្រ្តាចារ្យជប៉ុន៖ វិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើលធៀបនឹងមុនពេលរាតត្បាតជំងឺកូវីដ-១៩”
លោកស្រីសាស្រ្តាចារ្យ Yamamoto Eiko ទទួលបន្ទុកកម្មវិធី Young Leaders’ Program (YLP) នៃសាកលវិទ្យាល័យណាហ្គោយ៉ា នៃប្រទេសជប៉ុន បានលើកឡើងថា វិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើលបើធៀបនឹងមុនពេលរាតត្បាតជំងឺកូវីដ-១៩”។

លោកស្រីសាស្ត្រាចារ្យបានលើកឡើងបែបនេះកាលពីថ្ងៃទី២២មករា ឆ្នាំ២០២៥ នៅក្នុងជំនួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅទីស្តីការក្រសួង។ លោកស្រីសាស្រ្តាចារ្យ បានបន្តថា «លើកនេះខ្ញុំបានទៅទស្សនាមន្ទីពេទ្យចំនួនពីរ ខ្ញុំមានក្តីរំភើបជាពន់ពេកដោយខ្ញុំកត់សំគាល់ថា វិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើល បើប្រៀបធៀបទៅនឹងមុនពេលរីករាតត្បាតនៃជំងឺកូវីដ-១៩ ជាអនេក»។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វឌ្ឍនភាពវិស័យសុខាភិបាលដោយសារមានកិច្ចខិតខំប្រឹងប្រែង និងគាំទ្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។ លោកស្រីសាស្ត្រាចារ្យបានបញ្ជាក់ថាគោលបំណងនៃជំនួបនេះ គឺដើម្បីជម្រាបជូនលោករដ្ឋមន្ត្រី អំពីលទ្ធផលនៃកម្មវិធី Young Leaders’ Program
តាំងពីបង្កើតមកមានរយៈពេល ២២ឆ្នាំហើយ បានបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលជាមន្ត្រីរាជការ ចំនួន ២៥រូប ក្នុងនោះវិស័យសុខាភិបាលមានចំនួនច្រើនជាងគេ និងស្នើសុំអនុសាសន៍ណែនាំលើការងារនេះជាបន្ត។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោកស្រីសាស្រ្តាចារ្យ និងសាកលវិទ្យាល័យដែលបានជួយគាំទ្រ និងបណ្តុះបណ្តាលមន្ត្រីកម្ពុជាជាពិសេសមន្ត្រីក្រសួងសុខាភិបាល និងបានលើកជាសំណូមពរសម្រាប់កម្មវិធីនាពេលអនាគត
សូមពិចារណាក្នុងការបង្កើនចំនួននិស្សិតដែលត្រូវបណ្តុះបណ្តាលជាពិសេសវគ្គបណ្តុះបណ្តាលបណ្ឌិត (PHD)
ដើម្បីពង្រាយមន្ត្រីដែលបានសិក្សាផ្នែកសុខភាពសាធារណៈព្រមទាំងបានទទួលវប្បធម៌ ដ៏ល្អរបស់ជនជាតិជប៉ុន
ទៅកាន់មន្ទីរពេទ្យទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរលោករដ្ឋមន្រ្តីបានស្នើបង្កើនកិច្ចសហប្រតិបត្តិក្នុងការបណ្តុះបណ្តាលនិស្សិតជាពិសេសវគ្គបណ្តុះបណ្តាលថ្នាក់បណ្ឌិត (PHD) នៅសាកលវិទ្យាល័យណាហ្គោយ៉ាប្រទេសជប៉ុន។ លោកស្រីសាស្រ្តាចារ្យ បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រីដែលបានលើកទឹកចិត្តសាកលវិទ្យាល័យ និងកោតសរសើរវប្បធម៌របស់ជប៉ុនដោយលោកស្រីសាស្រ្តាចារ្យ ក៏បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមតាមរយៈកម្មវិធី Young Leaders’
Program តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្ត្រី៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច