ព័ត៌មានជាតិ
ស្ត្រីវៀតណាម២នាក់ជាសះស្បើយនៅស្វាយរៀងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត
ស្ត្រីជនជាតិវៀតណាម២នាក់ឆ្លងកូវីដ១៩នៅខេត្តស្វាយរៀងដែលបានព្យាបាលជាសះស្បើយនោះត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃទៀតដើម្បីតាមដានសុខភាព ព្រោះខ្លាចលាប់ឡើងវិញមុននឹងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា ស្ត្រីវៀតណាមពីរនាក់នោះទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន២លើក និងត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យបង្អែកស្វាយជ្រំ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី១៨មីនានេះថា«ស្ត្រីវៀតណាមពីរនាក់ហ្នឹងបានជាសះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមែន ប៉ុន្តែពួកគាត់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត ហើយថ្ងៃទី១៣ត្រូវយកសំណាកមួយលើកទៀតខ្លាចគាត់លាប់ឬរើឡើងវិញ»។
លោកបានបន្តទៀតថា ប្រសិនលទ្ធផលតេស្តលើកក្រោយខាងមុខនេះអវិជ្ជមានទៀតទើបបានអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញបាន។

ស្ដ្រីជនជាតិវៀតណាម ២នាក់ទី១មានឈ្មោះ Dinh Thi Xuon Nhi ភេទស្រីអាយុ២៧ឆ្នាំនិងទី២ឈ្មោះ Nguyen Ngoc Xia ភេទស្រីអាយុ២៨ឆ្នាំស្នាក់នៅខណ្ឌចំការមនរាជធានីភ្នំពេញជាអ្នកផាត់មុខនិងធ្វើក្រចកបានធ្វើដំណើរតាមរថយន្តតាក់ស៊ីពីភ្នំពេញទៅក្រុងបាវិតកាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២១ក្នុងគោលបំណងទៅវៀតណាមតាមច្រកបាវិត ប៉ុន្តែមិនអាចទៅបានដោយខ្វះឯកសារ។ក្រោយមកស្ត្រីវៀតណាម២នាក់នេះត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ហើយសម្រាកព្យាបាលជំងឺនៅ មន្ទីរពេទ្យ បង្អែក ស្វាយជ្រំ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ត្រីវៀតណាម២នាក់មានវិជ្ជមានកូវីដ១៩នេះដែរក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានរកឃើញអ្នកជាប់ពាក់ព័ន្ធចំនួនជិត៣០នាក់ក្នុងនោះមានអ្នករត់ម៉ូតូកង់បីចំនួន៣នាក់ អ្នករត់តាក់ស៊ី១នាក់សមត្ថកិច្ច៧នាក់ហើយក្រៅពីនេះមានម្ចាស់សណ្ឋាគារបុគ្គលិកនិងអ្នកដែលលក់ដូរនៅសណ្ឋាគារហេង ហេង សេរីរ័ត្ន។ប៉ុន្តែលទ្ធផលតេស្តអវិជ្ជមានទាំងអស់៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


