Connect with us

ព័ត៌មានជាតិ

៣ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

បានផុស

នៅ

ថ្នាល Verify.gov.kh ដែល​អភិវឌ្ឍន៍​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ កំពុង​ប្រើប្រាស់​នៅ​ប្រទេស​ចំនួន ៣ នៅ​តំបន់​អាស៊ាន​ដែល​រួម​មាន ឡាវ ទីម័រឡេស្តេ និង​ហ្វីលីពីន ​ដែល​គ្រប​ដណ្ដប់​ពលរដ្ឋ​ប្រមាណ ១៤០ លាន​នាក់។

ក្រោយ​ដាក់​ឲ្យ​ដំណើរការ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ Verify.gov.kh នៅឆ្នាំ ២០២៣ ថ្នាល​កម្មវិធីនេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ខណៈ​ថ្នាល Verify.gov.kh ត្រូវ​បាន​ទទួល​ស្គាល់​ជា​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ឌីជីថល និង​បាន​ឈ្នះ​មេដាយ​មាស​ពាន​រង្វាន់​ឌីជីថល​អាស៊ាន​ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សេរីវុឌ្ឍ អគ្គលេខាធិការ នៃ​អគ្គ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល​បាន​គូស​បញ្ជាក់​ថា ​ប្រទេស​​ចំនួន ៣ នៅ​តំបន់​អាស៊ាន​ បាន​កំពុង​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ Verify.gov.kh ដែល​គ្រប​ដណ្តប់​ការ​ប្រើប្រាស់​លើ​ពលរដ្ឋ​ប្រមាណ ១៤០ លាន​នាក់។

ដោយមើលឃើញពី​ភាពចាំ​បាច់​ក្នុង​ការ​ប្រើប្រាស់ ​លោក ជា សេរីវុឌ្ឍ បាន​បន្ត​ទៀត​ថា ប្រទេស​ហ្វីលីពីន​ក៏​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ថ្នាល Verify.gov.kh ទៅ​លើ​អត្តសញ្ញាណប័ណ្ណ​ និង​ឯកសារ​ផ្សេងៗ​ថែមទៀត​។​

ថ្នាល​ verify.gov.kh ជា​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​ ដែល​អាច​លុប​បំបាត់​ការ​ក្លែងបន្លំ​ឯកសារ ផ្តល់​ភាព​ងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃឯកសារ ផ្តល់​ទំនុកចិត្ត ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការ​ចំណាយ​នានា។

ការ​ផ្ទៀងផ្ទាត់​ឯកសារ​នៅ​លើ​ថ្នាល​នេះ ធ្វើឡើង​តាមរយៈ​ការ​ដាក់បញ្ចូល QR Code ស្តង់ដា ដោយ​ប្រើ​បច្ចេកវិទ្យា​ប្លុក​ឆេន (Blockchain) ដែល​មាន​សុវត្ថិភាព​ខ្ពស់​នៅ​លើ​សន្លឹក​នៃ​ឯកសារ​នីមួយៗ។ ឯកសារ​ដែល​ដាក់បញ្ចូល QR Code ស្តង់ដា គឺ​អាច​ប្រើប្រាស់​ជាផ្លូវការ​បាន ដោយ​មិន​តម្រូវ​ឱ្យ​មាន​ការ​ធ្វើ​នីត្យានុកូលកម្ម​លើ​ឯកសារ​ថតចម្លង​ក្នុង​ទម្រង់​​ជា​ក្រដាស​ឡើយ។

បើ​តាម​លោក ជា សេរីវឌ្ឍ ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​​កម្ពុជា Verify.gov.kh បច្ចុប្បន្ន​ត្រូវ​បាន​ប្រើប្រាស់យ៉ាង​ទូលំទូលាយ ដែល​បាន​ជួយ​សម្រួល​ដល់​ការ​ផ្ទៀង​ផ្ទាត់​ឯកសារ​ឆ្លង​កាត់​ព្រំដែន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​រាជរដ្ឋាភិបាល verify.gov.kh ដែល​អភិវឌ្ឍ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ កាលពី​ឆ្នាំ ២០២៤ បាន​ឈ្នះមេដាយ​មាស​នៃ​ពានរង្វាន់​ឌីជីថល​អាស៊ាន​ឆ្នាំ​២០២៤ នៅប្រទេស​សិង្ហបុរី។

ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ ២០២៤ ដែល​មាន​ប្រទេស​សមាជិក​ចំនួន ១០ បាន​សម្រិត​សម្រាំង​ផលិតផល​ឌីជីថល សេវា និង​កម្មវិធី (Digital Products, Services and Programs) ចំនួន ១២៥ មក​ប្រកួតប្រជែង។

ឆ្លង​កាត់​វគ្គជម្រុះ​ជាច្រើន​លើក ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ​របស់រាជរដ្ឋាភិបាល verify.gov.kh បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ និង​បានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយ​ឌីជីថលក្នុង​ការផ្តល់​សេវា​សាធារណៈ​ល្អបំផុតរបស់អាស៊ាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម