ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន
អភិបាលរងខេត្តស្វាយរៀង លោក ម៉ែន អេង ថាយុវជន យុវនារី សិស្សានុសិស្ស ត្រូវមានសុខភាពល្អ មានវិន័យ មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិបានច្រើនតទៅមុខ។

លោកអភិបាលរង ប្រាប់យុវជនបែបនេះ ក្នុងពេលជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូនៅបឋមសិក្សាដូង និងលោកគ្រូទេព្យនៅមណ្ឌលសុខភាពដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ។

លោក ម៉ែន អេង ក៏បានប្រាប់យុវជនថា ការអភិវឌ្ឍន៍សំណង់ទន់វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបណ្តុះស្មារតីរបស់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីដែលមិនអាចខ្វះបាន និងជាចលកររុញច្រាននាវាប្រទេសឱ្យឈានដល់ចំណុចល្អប្រសើរ រីកចម្រើនលើគ្រប់វិស័យ ដែលជាការប្រកួតប្រជែងលើឆាកអន្តរជាតិផ្នែកសមត្ថភាព បច្ចេកវិទ្យា ចំណេះ ជំនាញ និងប្រភេទផ្សេងៗទៀត ហេតុនេះហើយតម្រូវឱ្យយុវជន យុវនារី សិស្សានុសិស្ស ត្រូវមានសុខភាពល្អ មានវិន័យ មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិបានច្រើនតទៅមុខ។

ក្នុងឱកាសនោះ លោក ម៉ែន អេង ក៏បានរំលឹកថា អ្វីៗដែលបានមកសព្វថ្ងៃនេះ គឺដោយសារតែកត្តាសុខសន្តិភាពជាចម្បង មានសុខសន្តិភាព មានការអភិវឌ្ឍជានិរន្តរ៍ មានសុខសន្តិភាព បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មានភាពសម្បូរសប្បាយរុងរឿង មានភាពជឿនលឿន គ្រប់ខ្នងផ្ទះមានម៉ូតូ មានឡាន ទំនើបៗ នៅក្នុងការធ្វើដំណើរទីជិត ទីឆ្ងាយ មានផ្ទះរស់នៅយ៉ាងស្រណុកសុខស្រួល មានអាហារហូបចុកគ្រប់គ្រាន់ និងរបស់របរប្រើប្រាស់មិនខ្វះឡើយ៕
អត្ថបទ÷ភក្ដី




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ