ព័ត៌មានជាតិ
ការដ្ឋានសាងសង់អគារដ៏ធំ ១ កន្លែង ក្នុងខណ្ឌបឹងកេងកង កំពុងបង្កក្ដីបារម្ភ ដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងអគារការដ្ឋានដ៏ធំ ១ កន្លែង ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង កំពុងកើតការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពពេលធ្វើដំណើរឆ្លងកាត់ម្ដងៗ ដោយសារតែទីតាំងខាងលើតែងតែស្ទូចសម្ភារៈសំណង់មួយចំនួននៅលើផ្លូវ។

ជាក់ស្ដែងទីតាំងការដ្ឋានកំពុងសាងសង់មួយកន្លែងនេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣៣៤ កែងផ្លូវលេខ ៦៣ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ពាក់ព័ន្ធបញ្ហានេះ បើតាម លោក សួន ផល្លា ជាអ្នករត់កង់បីឥណ្ឌានៅជិតការដ្ឋាននោះ បានប្រាប់កម្ពុជាថ្មី ឲ្យដឹងថា គាត់តែងតែសង្កេតឃើញថា ទីតាំងការដ្ឋានមួយនេះ តែងតែឈប់រថយន្តដឹកគ្រឿងសំណង់មកនៅផ្លូវ ដើម្បីស្ទូចសម្ភារៈសាងសង់ឡើងទៅលើ។ ពេលដែលលោកជិះឆ្លងកាត់ដឹកភ្ញៀវតែងតែមានការព្រួយបារម្ភ ដោយសារតែនៅពេលស្ទូចគ្រឿងសំណង់ឡើងទៅលើម្ដងៗ ខ្លាចមានការដាច់ធ្លាក់ចុះមកក្រោមវិញ ព្រោះថាសុទ្ធតែជាប្រភេទគ្រឿងសំណង់មានទម្ងន់ធ្ងន់ ខ្លាចយោងមិនរួច ដាច់ចុះមកក្រោមវិញបង្កគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិតជាក់ជាពុំខាន។

ដោយឡែក អ្នកស្រី ធារី ជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបានប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា រាល់ថ្ងៃសង្កេតឃើញថាមានទីតាំងការដ្ឋានមួយដ៏ធំកំពុងសាងសង់ឃើញមានការហ៊ុមព័ទ្ធរំលោភលើចិញ្ចើមផ្លូវសាធារណៈ ហើយភាគច្រើនសម្ភារៈសំណង់ធ្ងន់ៗ គឺយោងនៅកណ្ដាលផ្លូវតែម្ដង។

អ្នកស្រី បន្តថា ចុះបើសិនជាដាច់ខ្សែយោងនោះគឺបង្កគ្រោះថ្នាក់ធំណាស់អាចដល់អាយុជីវិតប្រជាពលរដ្ឋអ្នកធ្វើដំណើរទាំងម៉ូតូទាំងរថយន្តផងដែរ។

ជាមួយគ្នានេះ អ្នកស្រី ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជាពិសេស លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង គួរមានវិធានការអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងការដ្ឋានកំពុងសាងសង់នេះ ដើម្បីឲ្យមានលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ជៀសវាងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ។
សូមបញ្ជាក់ថា លោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង ធ្លាប់លើកឡើងថា លោកនឹងចាត់មន្ត្រីជំនាញឲ្យចុះទៅពិនិត្យជាបន្ទាន់លើករណីនេះផងដែរ៕
អត្ថបទ ៖ ម៉េង
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


