Connect with us

ព័ត៌មានជាតិ

កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង

បានផុស

នៅ

លោក ថេង សុថុល អភិបាលនៃគណអភិបាលខណ្ឌ៧មករា កំពុងមានទុក្ខជាទម្ងន់ដោយសារបាត់បង់កូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងដោយសារជំងឺគាំងបេះដូង។ បើតាមលោក ថេង សុថុល កូនប្រុសដែលបាត់បង់ជីវិតដោយសារជំងឺគាំងបេះដូងនេះ គឺជាកូនប្រុសច្បងទើបតែមានអាយុ២៥ឆ្នាំប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពកូនប្រុសលោក ថេង សុថុល ត្រូវបានរៀបចំធ្វើបុណ្យតាមប្របៃណីនៅគេហដ្ឋានផ្ទះលេខ៥៧០ ផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោក ថេង សុថុល បានសរសេររៀបរាប់ថា «ខ្ញុំបាទសូមកាន់ទុក្ខកូនប្រុសច្បង ដែលបានទទួលមរណភាព ក្នុងជុន្មាយុ ២៥ឆ្នាំ ដោយគាំងបេះដូង។ ដំណឹងនេះចាត់ទុកជាការគោរពអញ្ជើញពូមីង បងប្អូន សាច់ញាតិ នៅទីជិតឆ្ងាយចូលរួមពិធីបុណ្យសពកូនប្រុសរបស់ខ្ញុំបាទ នៅគេហដ្ឋានផ្ទះលេខ៥៧០ ផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម