សន្តិសុខសង្គម
មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទម្នាក់ គាំងបេះដូងស្លាប់ក្នុងក្លឹបហាត់ប្រាណ
មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទ នៃខេត្តសៀមរាប ម្នាក់បានស្លាប់ ខណៈកំពុងហាត់ប្រាណក្នុងក្លឹបហាត់ប្រាណយីហោ សាច់ដុំអង្គរ (ទល់មុខស្ពានអាងក្រពើ) ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានចូលហាត់ប្រាណក្នុងក្លឹបខាងលើ ដោយដើរម៉ាស៊ីន បានប្រហែល២០នាទី ស្រាប់តែមានអាការៈមិនស្រួស ហើយចុះពីម៉ាស៊ីនអង្គុយលើឥដ្ឋការូដួលដាច់ខ្យល់ស្លាប់តែម្តង។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចចម្រុះចុះដល់កន្លែងកើតហេតុ ពិនិត្យសាកសព និងសាកសួរអ្នកជាប់ពាក់ព័ន្ធបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១៩និង០០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ឈ្មោះ គង់ បូណារ័ត្ន ភេទប្រុស បានចូលមកហាត់ប្រាណ ដោយដើរម៉ាសុីនរយ:ពេលប្រហែល២៥នាទី ក៏សម្រាកស្រាប់តែពេលនោះរូបគាត់មានអាការៈទន់ខ្លួនដោយដៃខាងស្តាំរបស់គាត់ច្រត់ទៅលើដៃម៉ាសុីន ខ្លួនគាត់បានទន់ចុះក្រោម ទឹកមុខស្លេកស្លាំង បបូរមាត់ឡើងពណ៌ស្វាយ ហើយដួលទៅលើឥដ្ឋការូ ភ្លាមនោះរូបនាងបានស្រែកហៅឲ្យភ្ញៀវដ៏ទៃទៀតឲ្យជួយសង្គ្រោះបឋម និងទាក់ទងហៅឡានពេទ្យ ប៉ុន្តែគាត់បានដាចខ្យល់ស្លាប់មុនឡានពេទ្យមកដល់។
តាមការបំភ្លឺសាក្សីឈ្មោះ ឈឿង សល់ ភេទប្រុស អាយុ៤៦ឆ្នាំ ជាភ្ញៀវដែលបានហាត់ប្រាណ បានរៀបរាប់ថា ខណៈពេលដែលរូបគាត់កំពុងហាត់ប្រាណដោយធាក់កង់ មានភ្ញៀវម្នាក់ទៀតឈ្មោះ គង់ បូណារ័ត្ន ដែលកំពុងដើរលើម៉ាសុីននៅពីមុខរូបគាត់មានអាការៈមិនស្រួល ហើយបានដួលទៅលើឥដ្ឋការូ ភ្លាមនោះរូបគាត់បានជួយសង្គ្រោះបឋម ដោយធ្វើចលនាបេះដូង ហើយម្ចាស់ទីតាំងបានទូរស័ព្ទហៅរថយន្តសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាបមុនរថយន្តសង្គ្រោះមកដល់។

តាមការបំភ្លឺរបស់ឈ្មោះ ធួន គង់ ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធសព បានឲ្យដឹងថា ជនរងគ្រោះជាប្តីមានជំងឺប្រចាំកាយដូចជា ជំងឺក្រពះ និងជំងឺលើសឈាម ហើយប្រើប្រាស់ថ្នាំជាប្រចាំ ចំណែករង្វាស់ឈាមចន្លោះពី១៤ទៅ១៥។ រៀងរាល់ពេលដែលប្រឹងរត់ហាត់ប្រាណលើម៉ាស៊ីន ជនរងគ្រោះតែងតែមានអាការ:វិលមុខ ឈឺក្បាល ទាមទារឲ្យមានការសម្រាក។ ក្នុងនោះនៅក្រោយពេលកើតហេតុ តាមរយ:ការពិនិត្យ និងការសន្និដ្ឋានពីនគរបាលជំនាញ និងគ្រូពេទ្យផ្នែកកោសល្យវិច័យថា សពស្លាប់ដោយសារគាំងបេះដូង គឺរូបគាត់ និងក្រុមគ្រួសារឯកភាពទទួលស្គាល់តាមការសន្និដ្ឋាននេះ និងទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


