ព័ត៌មានជាតិ
ក្រសួងការងារ ៖ សមភាពរវាងបុរស និងស្ត្រី ជាកិច្ចការស្នូលគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា
សៀមរាប ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺសម្ដេចតជោ និង សម្ដេចធិបតី ដែលតែងតែបានគិតគូរផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីដោយការផ្តល់ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”។

ការថ្លែងបញ្ជាក់ដូចនេះ គឺនៅក្នុងឱកាសដែលលោក ហេង សួរ អញ្ជើញជាអធិបតី នៅក្នុងពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ដោយមានវត្តមានចូលរួមរបស់ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារយេនឌ័រ, លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី, ថ្នាក់ដឹកនាំ និងទីប្រឹក្សាក្រសួង, តំណាងសហជីពស្ត្រី, តំណាងនារីនៃវិទ្យាស្ថាន/មជ្ឈមណ្ឌល ២៤ រាជធានី ខេត្ត, និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបជិត ៦០០នាក់។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ស្ត្រីជាចំណែកដ៏សំខាន់មួយនៃការកសាងអរិយធម៌កម្ពុជា និងវឌ្ឍនភាពនៃសង្គម ដោយក្នុងពេលបច្ចុប្បន្ននេះ ស្ត្រីកម្ពុជាក៏នៅតែបន្តដើរតួនាទីយ៉ាងសំខាន់សម្រាប់យើងទាំងអស់គ្នា ដូចដែល លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ធ្លាប់បានលើកឡើងថា “នៅក្នុងផ្ទះ បើមិនមាន ភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើរឿង ជោគជ័យនៅខាងក្រៅដែរ”។

ជាក់ស្ដែង មានស្ត្រីជាច្រើន កំពុងតែបម្រើការងារស្ទើរគ្រប់វិស័យនៅកម្ពុជា ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងវិស័យកាត់ដេរ មានកម្មករនិយោជិតសរុបប្រមាណ ៩២ម៉ឺននាក់ ក្នុងនោះមានស្ត្រីចំនួន ប្រមាណ ៧០ម៉ឺននាក់ ស្មើនឹងប្រមាណជាង ៧៦%។ នៅក្រៅវិស័យកាត់ដេរ ក្នុងចំណោម កម្មករនិយោជិតសរុបជាង ៩០ម៉ឺននាក់ មានស្ត្រីប្រមាណ ៣៧ម៉ឺននាក់ ស្មើនឹង ៤១%។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតក្នុងការផ្ដល់ឱកាស និងបង្កលក្ខណៈងាយស្រួលឱ្យស្ត្រីចូលរួមបំពេញការងារកាន់តែសកម្ម និងបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំគ្រប់កម្រិត ផ្អែកលើសមត្ថភាព ពីព្រោះប្រសិនបើបេក្ខជនមានសមត្ថភាពប្រហែលគ្នា នោះស្រ្តីគឺជា អាទិភាពទីមួយ៕









-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


