ព័ត៌មានជាតិ
ផ្លូវទៅស្រះដំរីលើខ្នងភ្នំគូលែន ចាប់ផ្តើមឈូសឆាយសម្រួល សហគមន៍រំពឹងនឹងទាក់ទាញទេសចរថែមទៀត
ផ្លូវទៅស្រះដំរី កំពុងត្រូវបានឈូសឆាយដោយកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដើម្បីសម្រួលការធ្វើដំណើររបស់ទេសចរទៅកម្សាន្តនៅទីបុរាណស្ថានដ៏ពិសិដ្ឋលើខ្នងភ្នំគូលែន ដែលកម្រមានទេសចរទៅដល់។
លោក គង់ វ៉ារ៉ុង ប្រធានការិយាល័យឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនបានឲ្យកម្ពុជាថ្មីដឹងថា ក្រោយទទួលបានការណែនាំពីសម្តេចធិបតីនាយករដ្ឋមន្រ្តី កងវិស្វកម្មបានកំពុងឈូសសម្រួលផ្លូវឆ្ពោះទៅស្រះដំរី ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ទាក់ទាញលើខ្នងភ្នំគូលែន។


កន្លងទៅភ្ញៀវទេសចរមួយចំនួនបានទៅកម្សាន្តនៅទីបុរាណស្ថានស្រះដំរី ប៉ុន្តែស្ថានភាពផ្លូវពិបាកធ្វើដំណើរទៅដល់។ តាមការណែនាំពីសម្តេចធិបតី កងវិស្វកម្មកំពុងឈូសសម្រួល ដើម្បីបង្កភាពងាយស្រួលដល់ទេសចរទៅទស្សនា ប៉ុន្តែនៅរក្សាទម្រង់ដើមគ្រាន់តែធ្វើយ៉ាងណាឲ្យការធ្វើដំណើរងាយស្រួលជាងមុន។ លោក គង់ វ៉ារ៉ុង បញ្ជាក់បន្ថែម។
ផ្លូវទៅតំបន់ទេសចរណ៍ស្រះដំរី ដែលកងវិស្វកម្មចាប់ផ្តើមឈូសកែលម្អឡើងវិញមានប្រវែងជាង ៦ គីឡូម៉ែត្រ ចាប់ចេញពីសហគមន៍អន្លង់ធំ។ បើតាមលោក គង់ វ៉ារ៉ុង ការកែលម្អផ្លូវនេះ នឹងជួយជំរុញឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចទៅទស្សនាតំបន់ប្រវត្តិសាស្រ្តដ៏ទាក់ទាញនេះកាន់តែច្រើនថែមទៀត។

ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយពលរដ្ឋនៅសហគមន៍ទេសចរណ៍អន្លង់ធំ ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ពិភាក្សាជាមួយអាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើងផ្លូវសម្រាប់អ្នកទេសចរធ្វើដំណើរពីសហគមន៍អន្លង់ធំរហូតដល់ស្រះដំរី ដើម្បីផ្តល់ភាពងាយស្រួលនិងសុវត្ថិភាពដល់ភ្ញៀវទេសចរ។
សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការធ្វើឲ្យប្រសើរឡើងផ្លូវពីសហគមន៍ឆ្ពោះទៅកាន់ស្រះដំរី ដែលជាផ្លូវចរាចរណ៍ទេសចរដ៏សំខាន់របស់សហគមន៍អន្លង់ធំ ដែលមានប្រវែងប្រមាណជាង ៦ គីឡូម៉ែត្រការជួសជុលត្រូវឈរលើគោលការណ៍ថែរក្សាសណ្ឋានផ្លូវដេីម ដោយមិនធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃវប្បធម៌របស់ជាតិ ពិសេសក៏ត្រូវមានការឯកភាពពីតំណាងសហគមន៍ផងដែរ។
នៅក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» បើតាមអាជ្ញាធរ មានគោលដៅទេសចរណ៍សរុបចំនួន ៨៥ កន្លែង ដែលមានទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ។


ក្នុងចំណោមតំបន់ទេសចរណ៍នៅលើភ្នំគូលែន «ស្រះដំរី» ជាទីតាំងទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ ដែលមានទីតាំងស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ទីនោះស្រស់ស្អាតហួសពីការស្មាន ដែលមានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា «ឥន្រ្ទតបតិសិហ» រួមមានស្ដេចកង្កែប ស្ដេចតោ ២ និងព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏មានស្រះទឹកមួយទៀត ដែលអ្នកស្រុកហៅថា «ស្រះដំរី»។
ស្រះដំរីជាឈ្មោះដែលពលរដ្ឋក្នុងមូលដ្ឋានហៅដោយសារមានរូបដំរីធំមួយ និងនៅពីមុខនោះមានស្រះទឹក។
អ្នកទេសចរពេលទៅទស្សនានៅស្រះដំរី ក្រៅពីសិក្សាពីប្រវត្តិសាស្រ្តពីរមណីយដ្ឋានបុរាណនេះ ក៏អាចសម្រាកលំហែនៅទីនោះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពពីលើទីខ្ពស់ថែមទៀតផង៕

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព១ សប្តាហ៍ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន