ព័ត៌មានជាតិ
ហត់នឿយបន្តិច តែកសិករក្នុងស្រុកអូររាំងឪ អាចរកចំណូលបានខ្ពស់ពីការដាំដុះជីរណា
ប្រជាកសិករក្នុងឃុំចំនួនពីរ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បង្កើនការដាំដុះជីរណាលើផ្ទៃដីទំហំ ១០ហិកតា ដើម្បីបង្កើនចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាមួយពូជជីពីរប្រភេទ គឺពូជជីរណាខ្មែរ និងពូជជីរណាថៃ ក្នុងទិន្នផលប្រហាក់ប្រហែលគ្នា គុណភាព រសជាតិ និងក្លិនឈ្ងុយប្រហើរ មិនចាញ់គ្នាឡើយ។ រយៈពេលពីរឆ្នាំជាប់ៗគ្មានេះ វាឲ្យផលល្អដូចគ្នា យោងកត្តាអំណោយផលពីភូមិសាស្ត្រដីខ្មៅផងដែរ។ កសិករប្រើពេលដាំដុះតែ៣ខែ ហើយចាប់ប្រមូលផលរហូតដល់១ឆ្នាំឯណោះ ក្នុងឆ្នាំ២០២៥នេះ តម្លៃជីឡើងថ្លៃរហូតដល់៣ពាន់រៀលក្នុង១គីឡូក្រាម ខណៈឆ្នាំទៅតម្លៃតែ១ពាន់៧រយរៀលតែប៉ុណ្ណោះ។ សភាពទីផ្សារល្អ កសិករសប្បាយចិត្តក្នុងការប្រមូលផល ហើយពួកគាត់គ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីតម្រូវការតាមទីផ្សារ ព្រោះម៉ូយសំរុកចុះទិញដល់ទីចម្ការតែម្តង។

លោក វឿន រ៉ាវី អាយុ៣៤ឆ្នាំ រស់នៅភូមិទួលស្រម៉ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា រយៈពេល៤ឆ្នាំមកហើយដែលគ្រួសារលោកបានបង្កើតការដាំដុះជីរណានេះ បច្ចេកទេសដាំក្រោមសំណាញ់ជ័រខ្មៅប្រយោជន៍ការពារសត្វល្អិត និងអាកាសធាតុផងដែរ លើផ្ទៃដី៤០អា កសិករប្រមូលផលជីបានមិនក្រោម២០តោននោះទេ។ ចំណូលពីការដាំដំណាំជីរណានេះ អាចផ្តត់ផ្គង់គ្រួសារបាន បន្ទាប់ពីផាត់សោហ៊ុយជាង១០លានរៀល ក្នុងការដាំដុះ ផលចំណេញគ្រាន់បើដែរ អាចដោះស្រាយជីវភាពគ្រួសារបានស្រួល ទៅលើកម្មវិធីសព្វបែបយ៉ាង និងកូនរៀនផងដែរ។

បន្ថែមលើទៀត អ្នកស្រី ថុល មុំ អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំទូលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហើបទាំងញញឹមថា ការដាំដុះជីរណានេះ នឿយណាស់ទៅលើការថែទាំ កសិករត្រូវស្រោចទឹក២ដង ក្នុង១ថ្ងៃ ព្រឹក ល្ងាច ។ ពេលប្រមូលផល យើងប្រើកម្មករផង បេះខ្លួនឯងផង បែបនេះទើបលក់ជូនម៉ូយបាន។ កាយនឿយមែន តែស្រួលចិត្ត ពោលគឺជីស្រួលលក់ បច្ចុប្បន្នជីត្រូវប៉ាន់ មានតម្លៃខ្ពស់ល្អរហូតដល់៣ពាន់រៀលឯណោះ។ ម៉ូយយកទៅលក់ទីផ្សាររួមមាន. ផ្សារសួង កំពង់ចាម កំពង់ធំ និងទីផ្សារធំទីក្រុងភ្នំពេញផងដែរ។ ប្រជាពលរដ្ឋនិយមហូបជីរណា ព្រោះវាមានក្លិនស្រស់ស្រាយ ប្រហើរ កាត់ចំអាប លើមុខម្ហូបច្រើនយ៉ាង តាមចិត្តចង់ ដូចជា ស្ងោរ ឆារ ស៊ុប ។ល។

លោក ស៊ូ សុផល មេឃុំទួលសូភី បានបញ្ជាក់ឲ្យដឹងថា ក្នុងឃុំមានភូមិចំនួន២៣ភូមិ ហើយមាន៣ភូមិបានដាំដុះជីរណានេះ មានភូមិ ក្បាលអូរ ភូមិដូនទេស និងភូមិថ្មដារកើត លើផ្ទៃដី៤ហិកតា ។ ក្នុងនោះភូមិដទៃទៀត ប្រជាកសិករបានដាំដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីបង្កើនចំណូលក្នុងគ្រួសារពួកគាត់ផងដែរ៕
អត្ថបទ៖ សាន វិឡែម




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


