Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រកាស​ពី​កាល​បរិច្ឆេទ ​​ដែលមេដឹកនាំ​ចិន នឹងទៅ​ធ្វើ​ទស្សនកិច្ចនៅ​អាមេរិក

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ថា រូបលោកនឹងលើកយកប្រធានបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅ​ពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងអំឡុងពេលដែលមេដឹកនាំចិនរូបនេះ អញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា ខាងមុខ។

លោក​ ស៊ី និងលោក ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សារព័ត៌មាន Asia One ចុះផ្សាយ​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៦ ដំណើរទស្សនកិច្ចដ៏សំខាន់របស់លោក ស៊ី ជិនពីង ទៅ​កាន់សេតវិមាន ធ្វើឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរ បានជួបប្រជុំគ្នារួចមកហើយ នៅទីក្រុងប៉េកាំង នាដើមឆ្នាំនេះ ដែលជាពេលដែលលោក ត្រាំ បានពោលពាក្យអញ្ជើញប្រធានាធិបតីចិនដោយផ្ទាល់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ត្រាំ បានរៀបរាប់យ៉ាងដូច្នេះថា លោកប្រធានាធិបតី ស៊ី ជីនពីង នឹងធ្វើដំណើរមកដល់នៅថ្ងៃទី២៤ ខែកញ្ញា ហើយមេដឹកនាំទាំងពីរ នឹងបន្តជជែកគ្នាពីរឿងបច្ចេកវិទ្យា AI នេះម្ដងទៀត បន្ទាប់ពីធ្លាប់បានពិភាក្សាគ្នារួចម្តងមកហើយ កាលពីលោកនៅ​ក្រុងប៉េកាំង។ ដើម្បីត្រៀមលក្ខណៈឱ្យជំនួបកំពូលនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានជួបពិភាក្សាគ្នាកាលពីថ្ងៃពុធផងដែរ ដោយផ្តោតសំខាន់លើការស្វែងរកចំណុចរួម​ដែលអាចសហការគ្នាបាន ដើម្បីក្រាលផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលចិន ឱ្យទទួលបានភាពវិជ្ជមាន និងជោគជ័យបំផុត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម