ព័ត៌មានជាតិ
គម្ពីរព្រះត្រៃបិដក ៥០០០ច្បាប់ ត្រូវបានតម្កល់ទុកនៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត រួមជាមួយគណៈប្រតិភូអម ដំណើរ និងអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស ដូនជី តាជី និងប្រជាពុទ្ធបរិស័ទ ជាច្រើនកុះករ បានអញ្ជើញចូលរួមដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជា ក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ខណៈប្រទេសជាតិមានសុខសន្តិភាព ទើបប្រជាពលរដ្ឋគ្រប់រូបមានឱកាសធ្វើបុណ្យ ធ្វើទាន ជាក់ស្តែងដូចជាកន្លងមកអស់រយៈពេលមួយឆ្នាំហើយនេះ ដែលពុទ្ធសាសនិកគ្រប់មជ្ឈដ្ឋាន តែងតែបានយល់ច្បាស់អំពីគុណតម្លៃ នៃគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ ហើយក៏បានស្រុះស្រួលបបួលគ្នាចំណាយនូវធនធានដើម្បីបោះពុម្ពគម្ពីរព្រះត្រៃបិដក បាលីនិងសេចក្តីប្រែជាភាសាខ្មែរ ចំនួន៥០០០ច្បាប់ យកមកតម្កល់ទុកនៅក្នុង មជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជានេះ។

លោកក៏សូមគោរពថ្លែងអំណរគុណដល់ ពុទ្ធសាសនិកជន ដែលបានឧបត្ថម្ភ និងបានសហការជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានអញ្ជើញចូលរួមក្នុងពិធីដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរនាឱកាសនេះ។

ក្នុងឱកាសដ៏កម្រនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ថ្ងៃនេះពិតជាវិសេសវិសាសណាស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ដែលជាឧបករណ៍សម្រាប់សិក្សាអប់រំរៀនសូត្រ។ លោកជំទាវបណ្ឌិតបន្តថា គម្ពីរព្រះត្រៃបិដកជាក្បួនច្បាប់ យ៉ាងសំខាន់បំផុតសម្រាប់សិក្សាអប់រំ ជូនដល់មនុស្សជាតិ ឱ្យស្ថិតនៅក្នុងសីលសមាធិបញ្ញា និងមានសមត្ថភាពប្រព្រឹត្តិ និងប្រតិបត្តិបានត្រឹមត្រូវល្អប្រសើរ ក្នុងឆាកជីវិតផ្ទាល់ខ្លួន សង្គមគ្រួសារ សង្គមជាតិ និងសាសនា ថែមទាំងមានសមត្ថភាពដឹកនាំមនុស្សជាតិឱ្យធ្វើតែអំពើល្អ ប្រកបតាមធម៌បានយ៉ាងមានប្រសិទ្ធភាពបំផុត។ ការអានព្រះត្រៃបិដកជាកំពូលនៃចំណេះដឹង វិជ្ជាប្រាជ្ញា ធ្វើឲ្យសម្រេចនៅផលប្រយោជន៍ដល់ជនអ្នកអាន ព្រះត្រៃបិដកគឺមានសមត្ថភាពអាចយល់ឃើញត្រូវ ត្រិះរិះត្រូវ និយាយបានត្រឹមត្រូវ ប្រកបការងារបានល្អប្រសើរ ចេះរៀបចំមុខរបរចិញ្ចឹមជីវិតប្រកបដោយប្រយោជន៍ត្រឹមត្រូវ ថែមទាំងធ្វើអោយអ្នកអានព្រះត្រៃបិដកមានសេចក្តីព្យាយាមយ៉ាងមោះមុត មានសតិស្មារតីរឹងមាំ និងចេះតាំងចិត្តឲ្យហ្នឹងនរ ឲ្យប្រពៃត្រឹមត្រូវប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព រហូតទទួលបាននូវផលជោគជ័យពេញមួយជីវិត ទាំងប្រយោជន៍បច្ចុប្បន្ន បរៈលោក និងលោកុត្តរ យ៉ាងស័ក្តិសិទ្ធិបំផុត។

លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណគណៈកម្មការអាចារ្យវត្ត ព្រះចៅអធិការវត្ត និងប្រជាពុទ្ឋបរិស័ទ គ្រប់ទិសទី ដែលបានអញ្ជើញចូលរួម ក្នុងឱកាសនេះ និងជំរុញលើកទឹកចិត្តដល់ប្រជាពុទ្ធបរិស័ទចូលមកសិក្សា អានស្តាប់នូវព្រះពុទ្ធវចនៈ ដែលជាពាក្យប្រៀនប្រដៅរបស់ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលជាហេតុនាំឲ្យរក្សាបាននូវមរតកវប្បធម៌ ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិផង ម្យ៉ាងទៀតនាំមនុស្សជាតិឲ្យបានសម្រេចមគ្គផលតាមផ្លូវកាយ សុចរិត វិចីសុចរិត និងមនោសុចរិត ប្រកបដោយប្រយោជន៍ សេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការផងដែរ៕





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


