Connect with us

ព័ត៌មានជាតិ

លោក​វរសេនីយ៍​ត្រី​មួយ​រូប​នៅ​ខេត្ត​ត្បូងឃ្មុំ​មាន​វិជ្ជមាន​កូវីដ១៩​ ធ្លាប់​ទៅ​លេង​ផ្ទះ​វរសេនីយ៍​ផ្សេងៗ និង​ចូល​ហាង​គុយទាវ​

បានផុស

នៅ

ត្បូងឃ្មុំ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ បានចេញ​លិខិត​ជម្រាប​ជូន​ដំណឹង​ដល់​ស្នងការ​នគរបាលដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ ស្តី​ពី​លោកវរសេនីយ៍​មួយ​រូប​មាន​ឈ្មោះ​ ឡេង ពៅ នាយរងការិយាល័យ​សេដ្ឋកិច្ច​ និង​ស្នងការ​ដ្ឋាន​នគរបាលខេត្តត្បូងឃ្មុំ មាន​វិជ្ជមាន​កូវីដ១៩។

ក្នុង​លិខិត​ដដែល​បាន​ឲ្យ​ដឹងថា លោក​វរសេនីយ៍​ត្រី ឡេង ពៅ​ បាន​ធ្លាប់​ទៅលេង​ផ្ទះ លោកវរសេនីយ៍ឯក​ ស្រ៊ុន ផឹង​ឡេង ហើយ​លោក​ក៏ធ្លាប់​បាន​ចូល​រួម​បុណ្យ​សពម្តាយ​បង្កើត​ផងដែរ ​បន្ទាប់​មក​លោក​មានជំងឺ​បាន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ឯកជន​មួយ យីហោ ២៤ម៉ោង​ ស្ថិតនៅ​ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុក​មេមត់​។

​បន្ទាប់​មក​ទៀត​លោក​បាន​ទៅ​លេង​ផ្ទះ​លោក​ ស្រ៊ុន ម៉េងលាង ហើយ​បាន​ទៅហូបគុយទាវ យីហោ ងួន ទូច​ នៅក្នុងភូមិ​មេមត់ផ្សារ ឃុំ​មេមត់ ស្រុកមេមត់។

បច្ចុប្បន្ន​​លោក​វរសេនីយ៍​ ឡេង ពៅ ដែល​មាន​វិជ្ជមានកូវីដ១៩ កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកមេមត់ និង​ត្រូវ​បាន​ការពារ​មិន​ឲ្យ​អ្នក​ដែល​នៅក្នុង​ពេទ្យ​ចេញចូល ដោយ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន១៤ថ្ងៃ៕

ពិស្តារ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម