ព័ត៌មានជាតិ
តារាកំប្លែង ស្រីពីន ថ្លែងអំណរគុណឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចូលបច្ច័យបុណ្យសពម្តាយ
ភ្នំពេញ ៖ តារាកំប្លែង ស្រីពីន បានគោរពថ្លែងអំណរ គុណចំពោះឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានចូលបច្ច័យចំនួន១ពាន់ដុល្លារបុណ្យសពម្តាយរបស់នាងដែលស្លាប់ដោយសារជំងឺកូវីដ-១៩។

កញ្ញា ស្រីពីន បានរៀបរាប់ថា នាងខ្ញុំ ស្រីពីន តារាកំប្លែងក្នុងក្រុមនាយ ក្រឹម ត្រូវជាកូនបង្កើតអ្នកម្តាយ អ៊ិន ម៉ាធីតា ដែលម្តាយរបស់នាងខ្ញុំត្រូវបានទទួលមរណភាពដោយសារជំងឺកូវីដ-19នៅព្រឹកថ្ងៃអង្គារ៍ទី២៣ខែមីនា នៅមន្ទីរពេទ្យខ្មែរសូវៀត។

នាងខ្ញុំជាកូនស្រីបង្កើតសូមលើដៃសំពះអគុណដល់ឯកឧត្តម ឌី វិជ្ជានិងលោកជំទាវ ហ៊ុន ម៉ាណា ដែល លោកបានយកថវិកាចំនួន១០០០ដុល្លារ(មួយពាន់ដុល្លា)ចូលបុណ្យម្តាយរបស់ខ្ញុំតាមរយៈមេ ក្រឹមនិងបងស្រីលាភ។

នាងបានបន្ថែមទៀតថា ខ្ញុំសូមអគុណឯកឧត្តមនិងលោកជំទាវដ៏ខ្ពង់ខ្ពស់បំផុតអស់ពីដួងចិត្តសូមទេវតាជួយតាមថែរក្សាការពារក្រុមគ្រួសារសម្តេចទាំងទ្វេឲ្យមានសុខភាពល្អជៀសផុតពីជំងឺកាចសហាវទាំងពួងនិងបន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូតតកូនតចៅ៕
ដោយ ៖ ចាន់រ៉ា







-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


