Connect with us

ព័ត៌មានជាតិ

គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩​អាច​បើកប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ជុំ​ទី​៤​លើក​ទី​៣​ថ្ងៃនេះ​​

បានផុស

នៅ

នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បានប្រកាស​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​រួសរាន់​អញ្ជើញ​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​ដើម្បី​ទទួល​កម្មវិធី​ឧបត្ថម្ភ​សាច់​សម្រាប់​ជុំ​ទី​៤ លើក​ទី​៣ (​ខែមីនា​) ចាប់ពី​ថ្ងៃ ទី​២៥ ខែមីនា ដល់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការជូនដំណឹង​របស់​នាយកដ្ឋាន​សុខុមាល​សង្គម បាន​បញ្ចាក់​នៅ​ព្រឹក​ថ្ងៃទី​២៥ មិនា​ថា ក្រោយពី​ទទួលបាន​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ដែល​ទទួលផល​ប៉ះបាល់​ដោយសារ​ជម្ងឺ​រាតត្បាត​កូ​វិដ​១៩ សម្រាប់​ជុំ​ទី​៤ លើក​ទី​៣ ខែ​មិនា​ឆ្នាំ​២០២១​នេះ​ចាប់ពី​ថ្ងៃទី​២៥ ខែមីនា ដល់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ តាមរយះ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនី​តិសម្បទា​ផ្តល់​តាម​ទីតាំង​ប្រព័ន្ធ​វី​ង​ដែល​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ។​

នាយកដ្ឋាន​សុខមាលភាព​សង្គម​បានធ្វើការ​អំពាវនាវ​បន្ថែមទៀត​ដល់​បងប្អូន​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ទទួលបាន​សាច់ប្រាក់​ឧ​ប​ត្ត​ម្ភ​ពី​រាជរដ្ឋាភិបាល​បន្តទៀត​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម