ព័ត៌មានជាតិ
កម្ពុជា រៀបចំចាក់ផ្សាយកម្មវិធី “ប្រយោគបុរាណចិនដែលលោក ស៊ី ជីនពីង ចូលចិត្ត”
ស្របដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង អញ្ជើញមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ភាគីកម្ពុជាតាមរយៈក្រសួងពាក់ព័ន្ធ បានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី “ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត” ។
ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន ជាច្រើនរូប ចូលរួមចុចបង្គោលពន្លឺភ្លើង ដើម្បីសម្ពោធការចាក់ផ្សាយកម្មវិធីនេះនៅតាមប្រព័ន្ធផ្សព្វផ្សាយធំៗនៅកម្ពុជា។ ថ្នាក់ដឹកនាំកម្ពុជាដែលចូលរួមក្នុងកម្មវិធីនោះរួមមាន ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោក សុខ ទូច រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈលោកស្រី ភឿង សកុណា។

ចំណែកភាគីចិន មានការអញ្ជើញចូលរួមពីលោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងមានការចាក់វីដេអូសន្ទរកថារបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន មានប្រសាសន៍ថា កម្មវិធីនេះយកសម្រង់កំណាព្យ និងសុភាសិតបុរាណចិន ដែលដកស្រង់ចេញពីសន្ទរកថា អត្ថបទ និងកិច្ចការសំខាន់ៗរបស់លោក ស៊ី ជីនពីង ដែលផ្តោតសំខាន់លើប្រធានបទដូចជា ការការពារបរិស្ថាន ការបន្តស្នង និងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាខាងអរិយធម៌ ជាដើម។

ក្នុងនាមប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច មានប្រសាសន៍ថា ការចាក់ផ្សាយ ប្រយោគបុរាណចិនដែលលោក ស៊ី ជីនពីង ចូលចិត្ត” គឺជាចលករមួយដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ និងការផ្លាស់ប្តូរវប្បធមធ៌រវាងប្រទេសទាំងពីរ។ លោកមានប្រសាសន៍ថា៖«កម្ពុជា និងចិន បានធ្វើការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅ ហើយការជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា និងចិន ឱ្យដល់កម្រិតខ្ពស់ជាទំព័រប្រវត្តិសាស្រ្តថ្មីរវាងប្រជាជាតិទាំងពីរកាន់តែរឹងមាំ»។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់នៃប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រជាជាតិទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


