ព័ត៌មានជាតិ
កម្ពុជា កំពុងត្រូវការកម្លាំងពលកម្ម ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម
ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសថា គិតត្រឹមថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ កម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកចំនួន ៦២ ៦៦២ កន្លែង នៅទូទាំងប្រទេស សម្រាប់បម្រើទៅលើវិស័យធំៗ ៣ រួមមាន ៖ វិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម។

តាមរយៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្លាំងពលកម្មក្នុងស្រុកចំនួន ៦២ ៦៦២ កន្លែង ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៥២ ១០៤ កន្លែង វិស័យសេវាកម្មមានចំនួន ២ ១៥១ កន្លែង និង វិស័យកសិកម្មមានចំនួន ៨ ៤០៧ កន្លែង។

ជាមួយនេះ នៅខេត្តកំពង់ឆ្នាំង មានតម្រូវការកម្លាំងពលកម្ម ១១ ៤៥០ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១១ ៤៥០ កន្លែង។ ខេត្តស្វាយរៀង មានតម្រូវការកម្លាំងពលកម្ម ១០ ៧៨៦ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១០ ៧៥៩ កន្លែង និង ផ្នែកសេវាកម្ម ២៧ កន្លែង។ ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្ម ៩ ៤៧៣ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៩ ៤៧៣ កន្លែង។ រាជធានីភ្នំពេញ មានតម្រូវការកម្លាំងពលកម្ម ៨ ៤៦២ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៧ ៥១០ កន្លែង និង ផ្នែកសេវាកម្ម ៩៥២ កន្លែង។

ចំពោះ ខេត្តកណ្ដាល មានតម្រូវការកម្លាំងពលកម្ម ៧ ៤០៤ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៧ ៣៦៤ កន្លែង និង ផ្នែកសេវាកម្ម ៤០ កន្លែង។ ខេត្តរតនគិរី មានតម្រូវការកម្លាំងពលកម្ម ៤ ៣០៩ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៥ កន្លែង និង ផ្នែកកសិកម្ម ៤ ៣០៤ កន្លែង។ ខេត្តក្រចេះ មានតម្រូវការកម្លាំងពលកម្ម ៣ ៨០០ កន្លែង ក្នុងនោះ ផ្នែកកសិកម្ម ៣ ៨០០ កន្លែង។ ខេត្តតាកែវ មានតម្រូវការកម្លាំងពលកម្ម ២ ៦១១ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ២ ៥៩៨ កន្លែង និង ផ្នែកសេវាកម្ម ១៣ កន្លែង។ ខេត្តកំពង់ចាម មានតម្រូវការកម្លាំងពលកម្ម ២ ០០៥ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១ ៩៦២ កន្លែង និង ផ្នែកសេវាកម្ម ៤៣ កន្លែង។ ខេត្តបន្ទាយមានជ័យ មានតម្រូវការកម្លាំងពលកម្ម ៥១៧ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ២៩ កន្លែង និង ផ្នែកសេវាកម្ម ៤៨៨ កន្លែង និង ខេត្តផ្សេងៗ មានតម្រូវការកម្លាំងពលកម្ម ១ ៨៤៥ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៩៥៤ កន្លែង សេវាកម្ម ៥៨៨ កន្លែង និង កសិកម្ម ៣០៣ កន្លែង។

ដោយឡែកចំពោះកម្លាំងពលកម្មជាង ៦ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន ៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករក្នុងផលិតកម្ម កម្មករចម្ការដំណាំ អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង កម្មករខ្ចប់វេចដោយដៃ យន្តការី និង អ្នកដំឡើងអគ្គិសនី អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត មន្ត្រីឥណទាន និង ប្រាក់កម្ចី បុគ្គលិកការិយាល័យទូទៅ អ្នកការពារសន្តិសុខ និង មុខរបរផ្សេងៗ។
សម្រាប់យុវជនទាំងអស់ដែលមានបំណងចង់ស្វែងរកការងារទាំងនេះ សូមទាក់ទងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


