Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួង​ការ​ងារ ស្នើ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គមឈប់​​យកបញ្ហា​ចាស់ៗ ​ពីពល​ករខ្មែរ​នៅ​​អារ៉ាប៊ីសាអូឌីត ​មកផ្សា​យឡើង​វិញ ដែល​បង្កើតឲ្យមាន​ការ​យល់​ច្រឡំ

បានផុស

នៅ

នៅថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ ២០២៦​ នេះ លោក ស៊ុន មេសា អ្នកនាំ​ពាក្យក្រ​សួង​ការងារ និង បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ បានអំពាវនាវ​ដល់អ្នកប្រើ​ប្រាស់ប​ណ្ដាញ​សង្គ​ម​ទាំងអស់​បញ្ឈប់ការ​យកព័ត៌​មានប​ញ្ហា​ចាស់​ៗ រប​ស់​ព​ល​ករ​ខ្មែរធ្វើការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត ​មក​ផ្សាយ​ឡើងវិញ ដែលបង្កើ​តឲ្យមានកា​រយល់ច្រឡំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា បាន​ថ្លែងថា ថ្មីនេះមាន​អ្នកប្រើប្រា​ស់​បណ្ដា​​ញសង្គម​មួយ​ចំនួន ដែលជា​អ្នកបង្កើ​តមា​តិ​កា​សង្គម បាន​យ​កវីដេអូ​បញ្ហារប​ស់ពល​ករខ្មែរ ដែលធ្លា​ប់ស្នើ​សុំ​ជំនួយអន្ត​រាគមន៍ពី​អាជ្ញា​ធរនៅ​ប្រ​ទេស​អារ៉ាប៊ី​សាអូ​ឌីត​។ វីដេអូ​នោះ បានបង្ហាញ​ពីការស្នើ​សុំជំ​នួយអន្ត​រាគម​ន៍ជួ​យ​ពួ​ក​គា​ត់ឲ្យត្រ​ឡប់មកក​ម្ពុជាវិញ។

លោកបន្តថា វីដេអូ​នេះ បានកើ​តឡើង​កាល​ពីឆ្នាំមុន ហើយ​ពួក​គាត់ ត្រូវបា​ន​អាជ្ញា​ធរកម្ពុជា និង អារ៉ាប៊ី​សាអូ​ឌីត ជួយ​សម្រប​សម្រួលឲ្យមានសុវត្ថិភាព ហើយ​ពួក​គាត់​បាន​ត្រឡប់ម​កដល់ក​ម្ពុជាភ្លាម​ៗ នោះ​ផង​ដែរ។ ដូច្នេះ សូ​មអ្ន​កប្រើ​ប្រាស់​សង្គម​ទាំងអស់​ មេត្តាលុ​បរាល់វីដេអូទាំ​ង​នេះ​ចេញ​វិញ ដើម្បីចៀស​វាងការយ​ល់ច្រឡំ​ពី​សា​ធារណជន​។

អ្នកនាំពា​ក្យរូបនេះ បានប​ញ្ជាក់ថា «ក្រសួង​ការងារ និង ​ប​ណ្តុះ​បណ្តាលវិ​ជ្ជាជីវៈ តែងតែយក​ចិត្តទុក​ដាក់ជា​អាទិភា​ពរ​បស់​បង​ប្អូនដែល​​ធ្វើការងា​រនៅ​ក្រៅ​ប្រទេស ដោយរង់​ចាំជួ​យសម្របស​ម្រួលក្នុងការដោះស្រា​យបញ្ហា​ឲ្យបាន​លឿន​រហ័​ស។ យើងមិនទុ​កឲ្យបងប្អូ​នយើង​រងគ្រោះ​នៅ​ក្រៅប្រ​ទេ​សទេ គឺជួ​យសម្រប​សម្រួល​ទាំងយន្ត​ការផ្លូ​វច្បា​ប់ជាតិ​ និង ​យ​ន្តកា​រអន្ត​រ​ជាតិ​»។

ជាថ្មីម្តង​ទៀត អ្នកនាំ​ពាក្យក្រសួង​ការងារ បានអំពាវនា​វ​ដល់​អ្ន​កប្រើប្រា​ស់បណ្ដាញស​ង្គមចែ​ករំលែកព័​ត៌មាន ត្រូវ​តែ​មានប្រភ​ពច្បាស់​លាស់ ដែល​ជាព័ត៌មា​នពិត ដោយចៀ​ស​វា​ងការចែ​ក​លែ​កព័ត៌មាន​ក្លែង​ក្លាយ ឬ ព័ត៌មាន​ចាស់​ដែល​កើ​ត​ឡើង​រាប់ឆ្នាំហើយ។ ការណ៍នេះ បង្ក​ឲ្យមាន​ការ​ទទួ​លខុ​សត្រូវចំ​ពោះមុខ​ច្បាប់ជាធរមា​ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម