Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង-អាមេរិក ធ្វើ​សមយុទ្ធ​លើ​តុ​​រួម​គ្នា​លើក​ដំបូង ស្ដី​ពី​ការ​គំរាមកំហែង​លំហ

បានផុស

នៅ

ដើម្បីពង្រឹងសមត្ថភាពការពារ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធ​លើ​តុ​រួម​គ្នា​ជាលើកដំបូង ក្នុងគោលបំណងទប់ទល់នឹងការគំរាម​កំហែងតាមលំហអាកាស។ សមយុទ្ធ​លើ​តុ​នេះ គូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងសម្ព័ន្ធមិត្តទាំងពីរ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបញ្ហាប្រឈមនៅក្នុងដែនអវកាស ជា​ពិសេស​ពី​កូរ៉េ​ខាង​ជើង។

(រូបថត៖ JCS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Yonhap នៅ​ថ្ងៃ​​ស្រុក​ទី​២​ខែ​ឧសភា​ សមយុទ្ធ​លើតុ​នេះ មាន​ការ​ក្លែង​​ធ្វើ​សេណារីយ៉ូ ដែលប្រទេសទាំងពីរបានសហការគ្នាលើយុទ្ធសាស្ត្រដើម្បី​តាមដាន​​ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការគំរាមកំហែងដែលអាច​កើត​មាន​លើ​គោលដៅ​ទ្រព្យសម្បត្តិអវកាសរបស់ពួកគេ ដែល​​មានសារៈសំខាន់​ខ្លាំង​សម្រាប់ទំនាក់ទំនង ការរុករក និងការឃ្លាំមើល ដូចជា ប្រព័ន្ធ​ GPS និង​ផ្កាយរណប ជាដើម។

សមយុទ្ធ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ធ្វើ​ឡើង​ដោយ​អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) និងកងកម្លាំងអវកាសអាមេរិក​ប្រចាំ​​ប្រទេសកូរ៉េ​ខាង​ត្បូង។

JCS បាននិយាយថា ខ្លួននឹងធ្វើសមយុទ្ធជាទៀងទាត់ជាមួយ​អាមេរិក ដើម្បីបង្កើនសមត្ថភាពអវកាស និងអន្តរប្រតិបត្តិការរបស់សម្ព័ន្ធមិត្ត។

កូរ៉េខាងត្បូង បាននិងកំពុងស្វែងរកការពង្រឹងសមត្ថភាពអវកាសរបស់ខ្លួន ខណៈដែលកូរ៉េខាងជើងកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានសមត្ថភាពឈ្លបយកការណ៍តាមលំហអាកាសប្រឆាំងនឹងសត្រូវ។

កូរ៉េខាងត្បូង បានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាទីបួនដោយជោគជ័យទៅកាន់គន្លងតារាវិថីកាលពីខែមេសា ខណៈដែលកូរ៉េខាងជើងមិនទាន់បាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍​ថ្មី​បន្ថែមទេ បន្ទាប់ពីបានបាញ់បង្ហោះផ្កាយរណបដំបូងរបស់ខ្លួននៅឆ្នាំ​២០២៣៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
វប្បធម៌ ជំនឿ៤ នាទីutes មុន

​ក្បួនហុងស៊ុយ៖ ជណ្ដើរទល់មុខទ្វារ នាំរឿងក្ដៅក្រហាយដល់ម្ចាស់ផ្ទះ គួរធ្វើយ៉ាងម៉េច?

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារាអង់គ្លេស នាង Lily សុំទោស​​តារា​អាមេរិក​នាង Katy Perry ​រឿង​ហោះ​ហើរ​ទៅ​​​ទីអវកាស​

ជលផលកម្ពុជា
ព័ត៌មានជាតិ២២ នាទីutes មុន

ជំនួយរាប់លានដុល្លារពីអឺរ៉ុបលើវិស័យជលផលកម្ពុជាដោយសារចម្លាក់រូបត្រីនៅជញ្ជាំងប្រាសាទខ្មែរ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

​គ្រោះថ្នាក់​ចរាចរណ៍ដ៏សាហាវ​នៅហ្វីលីពីន បណ្តាល​ឱ្យ​ស្លាប់១០នាក់ និងរបួសរាប់សិបនាក់

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

អ៊ីស្រាអែល​មាន​​ភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន​ ចំថ្ងៃ​រំឭកខួប​ឯករាជ្យ​១ឧសភា​

Sokha Hotels

ព័ត៌មានពេញនិយម