កីឡា
ឈិន ឈឿន៖ ព្រះខ័នរាជស្វាយរៀង ឈ្នះពាន AFC Challenge League បាល់ទាត់ខ្មែរក៏ឈ្នះដូចគ្នា
អតីតកីឡាករបាល់ទាត់លោក ឈិន ឈឿន ចាត់ទុកការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ប្រសិនបើព្រះខ័នរាជស្វាយរៀង ឈ្នះពានគឺបាល់ទាត់នៅកម្ពុជាក៏ឈ្នះដូចគ្នា។

លោក ឈិន ឈឿន
ឈិន ឈឿន បានឲ្យដឹងថា ការឡើងមកវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ជារឿងពិបាកមួយចំពោះបាល់ទាត់កម្ពុជា ដូច្នេះគ្រាន់តែបានឡើងបែបនេះជាមោទកភាពចំពោះប្រជាជនកម្ពុជា និងពិសេសអ្នកគាំទ្រវិស័យកីឡាមួយទៅហើយ។

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង
ប្រសិនបើ ព្រះខ័នរាជស្វាយរៀង បានលើកពានខាងលើនេះគឺជាភាពរីករាយ និងសមិទ្ធផលធំធេងមួយសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា។ មោទកភាពចំពោះក្រុមក្នុងតំបន់អាស៊ាន និងជាជោគជ័យចំពោះវិស័យបាល់ទាត់របស់កម្ពុជាថាខ្លាំងដែលបង្ហាញពីភាពរីកចម្រើនលើវិស័យបាល់ទាត់ លីគកម្ពុជាកាន់តែមានការប្រកួតប្រជែងខ្ពស់ មានក្រុមប្រកបដោយសមត្ថភាពអាចប្រជែងពានកម្រិតអន្តរជាតិច្រើន និងជាភាពទាក់ទាញដល់កីឡាករបរទេសងាកមកចាប់អារម្មណ៍ប្រកបអាជីពនៅកម្ពុជាកាន់តែច្រើន។

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង
អតីតកីឡាករជម្រើសជាតិរូបនេះបន្ថែមទៀតថា បើព្រះខ័នរាជស្វាយរៀង ឈ្នះពាននេះមែន បាល់ទាត់កម្ពុជាក៏ឈ្នះដូចគ្នា ដូច្នេះហើយនេះជាមូលហេតុសំខាន់ដែលអ្នកគាំទ្រនៅកម្ពុជាត្រូវតែទៅចូលរួមគាំទ្រដល់នៅទីលានឲ្យបានច្រើនផ្ដល់កម្លាំងចិត្តដល់កីឡាករឲ្យមានចិត្តពុះកញ្ជ្រោលកាន់តែខ្លាំងក្នុងការដណ្ដើមពាន។

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង
បញ្ជាក់ដែរថា វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League នឹងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។ វគ្គផ្ដាច់ព្រ័ត្រនេះជាការប៉ះគ្នារវាងម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ជាមួយក្រុម FK Arkadag ចាប់ពីម៉ោង ៧យប់តទៅ។ សំបុត្រចូលរួមទស្សនាក៏បានដាក់លក់ហើយ៕

អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


