ព័ត៌មានជាតិ
ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ ចេញជារូបរាងសម្រេចជាង ៩៤% គ្រោងធ្វើពិធីតភ្ជាប់ឆាប់ៗ
ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ដែលមានប្រវែងជាង ១.៧៦១ ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩៤%។ នេះបើយោងតាមរបាយណ៍បូកសរុបលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ ប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ។
ខណៈដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះតភ្ជាប់ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វសម្រេចបានប្រមាណ ៩៤,១០% ដោយឡែកផ្លូវតភ្ជាប់ប្រវែង ៣១,៦៩ គីឡូម៉ែត្រ ក៏សម្រេចបានប្រមាណ ៤៦,៨៨% ដែលសរុបរួមគម្រោងទាំងមូលសម្រេចបានលទ្ធផលប្រមាណ ៦៦,៩១%។



ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ បានរៀបចំធ្វើពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។
បើតាមប្រភពពីមន្រ្តីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងរៀបចំពិធីតភ្ជាប់តំណចុងក្រោយ រួមនឹងទទួលបានប្រសិទ្ធនាមថ្មីនាអំឡុងចុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


