កីឡា
កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នឹងធ្វើពិធីបើកជាផ្លូវការនៅរសៀលស្អែកនេះ
ព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នេះនឹងធ្វើពិធីបើកជាផ្លូវការនៅម៉ោង ១៣.៣០នាទីរសៀលថ្ងៃទី៣ ខែឧសភា នៅក្នុងវិមានពហុកីឡដ្ឋានជាតិ។

រូបភាពផេកអគ្គនាយកដ្ឋានកីឡា
នៅក្នុងពិធីបើកជាផ្លូវការនេះនឹងអញ្ជើញចូលរួមជាអធិបតីភាពលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានោះដែរនាពិធីបើកនោះក៏មានការសម្ដែងពីសហព័ន្ធតេក្វាន់ដូ WT ការសម្ដែងក្បាច់គុនពីសហព័ន្ធកីឡាល្បុក្កតោ ទស្សនីយភាពត្លុក កីឡាដើម្បីសុខភាពសិក្សា ការសម្ដែងកាយសមស្របបទ កីឡាជាថ្នាំ ដោយគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

រូបភាពផេកអគ្គនាយកដ្ឋានកីឡា
បញ្ជាក់ដែរថា ការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នេះចាប់ផ្ដើមពីថ្ងៃទី២ ដល់ ១១ ខែឧសភា ដែលនឹងត្រូវប្រកួតលើ ១៣ប្រភេទកីឡា។ ការប្រកួតនេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជាសិស្សបឋមសិក្សានេះសរុប ៣០៦២នាក់ ក្នុងនោះនារី ១០១៥នាក់៕


កម្មវិធីប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


