Connect with us

សេចក្ដីជូនដំណឹង

ABA ទទួលបានពានរង្វាន់ធនាគារឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2025 ពីទស្សនាវដ្តី Global Finance

បានផុស

នៅ

ABA ដែលជាធនាគារពាណិជ្ជធំជាងគេ និងជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅ​កម្ពុជា ត្រូវបានប្រសិទ្ធនាមជា “ធនាគារឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2025” ដោយទស្សនាវដ្តី Global Finance។ ធនាគារបានទទួលពានរង្វាន់ដ៏គួរឲ្យស្ញប់ស្ញែងនេះចំនួន 11 ឆ្នាំជាប់ៗគ្នា ដែលបង្ហាញយ៉ាងច្បាស់ថា ABA នៅតែបន្តឈានមុខគេយ៉ាងរឹងមាំ ក្នុងវិស័យធនាគារនៅកម្ពុជា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ជាសក្ខីភាពចំពោះសមិទ្ធិផលដ៏ប្រសើរជាច្រើនរបស់ធនាគារ ក្នុងនវានុវត្តន៍ឌីជីថល, សេវាធនាគារតាមទូរស័ព្ទដៃ, សេវាធនាគារដែលផ្តោតទៅលើអតិថិជន, និងការបំពេញតាមតម្រូវការហិរញ្ញវត្ថុពីអតិថិជនពីគ្រប់ស្រទាប់វណ្ណៈរបស់ខ្លួន។ 

ក្នុងឆ្នាំ 2024 ABA បានពង្រឹងជំហរក្នុងទីផ្សាររបស់ខ្លួន យ៉ាងល្អគួរឲ្យកត់សម្គាល់ ដោយធនាគារទទួលបានអតិថិជនសរុបជាង 4 លាន នាក់ ដែលនេះបង្ហាញពីសមត្ថភាពក្នុងការទាក់ទាញ និងរក្សាមូលដ្ឋានអតិថិជនរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ កំណើនអតិថិជននេះ បានធ្វើឲ្យប្រាក់បញ្ញើកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនឡើង 19% ដែលធ្វើឲ្យប្រាក់បញ្ញើមានចំនួនសរុប 11 ប៊ីលានដុល្លារនៅត្រឹមបំណាច់ឆ្នាំ 2024។ កំណើននេះបង្ហាញពីទំនុកចិត្តខ្ពស់របស់អតិថិជន មកលើធនាគារ, កេរ្តិ៍ឈ្មោះ, និងសេវាដែលផ្តល់ជូនអតិថិជនរូបវន្ត សាជីវកម្ម និងស្ថាប័នរដ្ឋាភិបាល។​ 

កម្មវិធី ABA Mobile ជាកម្មវិធីដ៏លេចធ្លោរបស់ធនាគារ មានកំណើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ 2024 គឺកើនអ្នកប្រើប្រាស់ចំនួន 32%។ កំណើននេះគឺដោយសារ ABA Mobile មានភាពងាយស្រួលក្នុងការប្រើប្រាស់ ជាមួយនឹងការបំពាក់នូវមុខងារសុវត្ថិភាពនិងទំនើបជាច្រើនដូចជា មុខងារសោមុខសុវត្ថិភាព (FacePass Secure) ដែលយកទម្រង់មុខផ្ទាល់របស់អ្នកប្រើប្រាស់ ជាប្រព័ន្ធផ្ទៀងផ្ទាត់សុវត្ថិភាព​ស្រទាប់ទីពីរ ដើម្បីប្រើប្រាស់មុខងារសំខាន់ៗជាច្រើនទៀតនៅក្នុងកម្មវិធី, មុខងារឆាតក្នុងអេប (In-App Chat) ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ឆាតនិងផ្ទេរប្រាក់ ក្នុងកន្លែងតែមួយប្រកបដោយសុវត្ថិភាព, និងមុខងារផ្សេងៗជាច្រើនទៀត។  

ជារួម មុខងារទាំងនេះធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់ ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដែលមាន​ចំនួនទឹកប្រាក់ច្រើន, ការពារទិន្នន័យ និងព័ត៌មានសម្ងាត់, ព្រមទាំងទប់ស្កាត់ការក្លែងបន្លំពីភាគីទីបី នៅតាមបណ្តាញសង្គមផ្សេងៗ។  

ការបន្ថែមមុខងារថ្មីបំផុតក្នុង ABA Mobile គឺការប្រើប្រាស់ម៉ាស៊ីនសិក្សា (machine learning) ដើម្បីបង្កើត ណាវី ដែលជាជំនួយការបញ្ញានិម្មិតធនាគារ (AI) ដំបូងគេក្នុងប្រទេសកម្ពុជា។ មុខងារ​នេះត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់អតិថិជន តាមរយៈការឆ្លើយតបយ៉ាងឆាប់រហ័ស អំពីសំណួរ​ទាក់ទងទៅនឹងធនាគារ ផលិតផល និងសេវាកម្មផ្សេងៗ។ ណាវី រង់ចាំបម្រើសេវា​កម្មជូនអតិថិជន 24 ម៉ោងលើ 24 ម៉ោង ហើយអាចសន្ទនាជាមួយបានជាច្រើនភាសាផងដែរ។ 

នៅក្នុងផ្នែកសាជីវកម្មវិញ កម្មវិធី ABA Merchant និងផ្លែតហ្វមធនាគារអនឡាញ ABA Business ក៏ត្រូវបានបង្កើនសមត្ថភាពផង តាមរយៈការដាក់បញ្ចូល នូវមុខងារថ្មីៗ ដែលទាក់ទាញម្ចាស់អាជីវកម្ម​គ្រប់ទំហំ និងគ្រប់វិស័យនៃសេដ្ឋកិច្ច។  

ស្ថាប័ន និងអង្គភាពរដ្ឋាភិបាលជាច្រើន ក៏បានប្រើប្រាស់សេវាកម្មរបស់ធនាគារ ABA ដើម្បីគ្រប់គ្រង​ប្រតិបត្តិការហិរញ្ញវត្ថុ និងសម្រួលការទូទាត់ថវិការរដ្ឋដូចជា ការប្រមូលពន្ធ, ការបង់ថ្លៃទឹកភ្លើង, និងការទូទាត់វិក្កយបត្រផ្សេងៗទៀត។ ទំនួលខុសត្រូវដ៏សំខាន់នេះ បង្ហាញពីទំនុកចិត្តរបស់ស្ថាប័នរដ្ឋាភិបាល ចំពោះប្រតិបត្តិការដល់រលូនធនាគាររបស់ ABA។ 

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំមាន​កិត្តិយសជាថ្មីម្តងទៀត ដែលបានទទួលពានរង្វាន់ ធនាគារឆ្នើមបំផុតនៅកម្ពុជា ពីទស្សនាវដ្តី Global Finance។ ពានរង្វាន់នេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ចំពោះឧត្តមភាព និងនវានុវត្តន៍ភាពក្នុងវិស័យធនាគារ។” 

លោកក៏បានបន្តថា “ផលិតផល និងសេវាកម្មរបស់ ABA បានកែប្រែ នូវរបៀបដែលអតិថិជនប្រើប្រាស់​ហិរញ្ញវត្ថុរបស់ពួកគាត់។ ក្រោមការខិតខំប្រឹងរបស់ក្រុមការងារយើងខ្ញុំ ធនាគារ ABA បានបន្តពង្រឹង​តួនាទីរបស់ខ្លួននៅក្នុងវិស័យធនាគារ និងកំណត់ស្តង់ដាថ្មី។” 

លោក Joseph D. Giarraputo ជាស្ថាបនិក និងនិពន្ធនាយករបស់ Global Finance មាន​ប្រសាសន៍ថា “វិស័យធនាគារសកល បានបន្តសម្របខ្លួននិងវិវដ្ត ជួបបញ្ហាប្រឈម និងទាញយក​ឱកាស ជាមួយនឹងភាពអត់ធន់ និងនវានុវត្តន៍ភាព។ ពានរង្វាន់ធនាគារឆ្នើមរបស់ Global Finance ទទួលស្គាល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលផ្តល់នូវសេវាកម្មទូលំទូលាយច្រើនប្រភេទ ប្រកបដោយទំនុកចិត្ត​រយៈពេលវែង និងបច្ចេកវិទ្យានវានុវត្តន៍” ។ 

ក្នុងការជ្រើសរើសធនាគារឆ្នើម Global Finance បានពិចារណាលើកត្តាដែលគិតលើទិន្នន័យតួរលេខជាក់លាក់ និងការវិនិច្ឆ័យផ្អែកលើទិន្នន័យទាំងអស់នោះ។ និពន្ធនាយករបស់ Global Finance បាន​ធ្វើការជ្រើសរើសទាំងអស់បន្ទាប់ពីការពិគ្រោះយោបល់យ៉ាងហ្មត់ចត់ជាមួយ នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ ធនាគារិក អ្នកប្រឹក្សាធនាគារ និងអ្នកវិភាគទូទាំងពិភពលោក។  

លើសពីនេះទៀត ធនាគារត្រូវបានលើកទឹកចិត្តឲ្យដាក់បញ្ចូនឯកសារ ដែលបង្ហាញពីការជ្រើសរើសរបស់ពួកគេ។​ ម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំនេះ គឺប្រគល់ជូនធនាគារទាំងឡាយណា ដែលយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ លើតម្រូវការរបស់អតិថិជន និងសម្រេចបានលទ្ធផលលេចធ្លោជាងគេ ហើយ​ថែមទាំងចាក់គ្រឹះដ៏រឹងមាំ សម្រាប់ភាពជោគជ័យនាពេលអនាគត។  

សូមស្វែងរកការចេញផ្សាយ សេចក្តីប្រកាសព័ត៌មានផ្លូវការពី Global Finance ដែលប្រកាសអ្នក​ឈ្នះពាន ធនាគារឆ្នើមនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2025 ទីនេះ។​ 

អំពីធនាគារ ABA៖   

ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។  

ធនាគារ ABA មាន 99 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,700 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង 4 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។  

ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិ កាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្ម ជាង 334 ប៊ីលាន ដុល្លារ អាមេរិក គិតត្រឹម ថ្ងៃទី 31 ខែមករា ឆ្នាំ 2025 និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំង ពិភពលោក ។ 

អំពីទស្សនាវដ្ដី Global Finance៖ 

ទស្សនាវដ្តី Global Finance បង្កើតឡើងនៅឆ្នាំ 1987 មានការចុះផ្សាយចំនួន 50,000 ច្បាប់ និងមានអ្នកអាននៅ 193 ប្រទេស។ 

អ្នកអានទស្សនាវដ្តី Global Finance រួមមាន មន្ត្រីជាន់ខ្ពស់ផ្នែកសាជីវកម្ម និងមន្ត្រីហិរញ្ញវត្ថុដែលទទួលខុសត្រូវក្នុងការធ្វើការសម្រេចចិត្តនានាទាក់ទងនឹងការវិនិយោគ និងយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុនចម្រុះជាតិសាសន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ 

ទស្សនាវដ្តី Global Finance ជ្រើសរើសជាទៀងទាត់នូវធនាគារកំពូលៗក្នុងចំណោមធនាគារ និងគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុនានា។ ពានរង្វាន់ទាំងអស់នេះបានក្លាយជាបទដ្ឋានឧត្តមភាពដែលអាចទុកចិត្តបានសម្រាប់សហគមន៍ហិរញ្ញវត្ថុសកលលោក។ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ នាទីute មុន

បើកឆាក​ប្រកួត​ដំបូង​!​ ក្រុម​បាល់ទះ​វិសាខា​លត់​ក្រុម​ម៉ាឡេស៊ី​ ៣-០​ ពាន​រង្វាន់​ WSIV នៅ​តៃវ៉ាន់​

ព័ត៌មានជាតិ៦ នាទីutes មុន

តើមន្ទីរពេទ្យជាតិ តេជោសន្តិភាព​ ដែលមានគ្រែពេទ្យជិត១ម៉ឺន មានព្យាបាលជំងឺអ្វីខ្លះ?

ព័ត៌មានជាតិ១១ នាទីutes មុន

ពីការពឹងដោយកងទ័ព សម្ដេចតេជោ ថា កម្ពុជា-វៀតណាម មកពឹងគ្នាតាមរយៈសេដ្ឋកិច្ចវិញ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ឆេះភោជនីយដ្ឋានក្នុងទីក្រុង Liaoyang ប្រទេស​ចិន បណ្តាល​ឲ្យស្លាប់​២២នាក់​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ខេត្តថៃ​​​​ជាង​៤០​ចាប់​ពី​ភាគកណ្តាលទៅ​ភាគខាងជើងនឹង​ជួប​ព្យុះ​និង​ភ្លៀង​​​រយៈពេល៣ថ្ងៃ​​

ព័ត៌មានជាតិ២០ ម៉ោង មុន

មន្ត្រីជាង ១០០នាក់បាន​លប់​ឈ្មោះ ដាក់​ឱ្យ​ចូលនិវត្តន៍ និងលាឈប់ក្រោយ​សភាធ្វើ​កំណែទម្រង់អភិបាលកិច្ច

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្វាយកែវ​ល្មៀត​គ្មាន​ទីផ្សារ ធ្វើ​ឱ្យ​ពលរដ្ឋ​ចាក់ចោល​រាប់តោន

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជីវករខ្មែរសម្រុកយកផ្សិតប៉ក់ទៅលក់នៅព្រំដែនអានសេះ ត្រូវ​អាជ្ញាធរ​ថៃ​​ហាម​ឃាត់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ដាច់ចិត្ត ទម្លាយវីដេអូនៃការហ្វឹកហ្វឺនទ័ពកូរ៉េខាងជើង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ករណី​ចែកចាយ​គ្រឿងញៀន​១៥៩ កញ្ចប់ និង​ដកហូត​វត្ថុតាង​មួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម