Connect with us

ព័ត៌មានជាតិ

ប្រធានសភាកម្ពុជា-វៀតណាម គាំទ្រកិច្ចសម្របសម្រួលជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២០ប៊ីលានដុល្លារ

បានផុស

នៅ

ក្នុងជំនួបនៅទីក្រុងហូជីមិញ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បានប្រកាសគាំទ្រចំពោះកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ឱ្យដល់ទំហំ២០ប៊ីលានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសគាំទ្រពីប្រមុខសភាទាំងពីរ គឺបានធ្វើឡើងបន្ទាប់ពីកម្ពុជា-វៀតណាម តាមរយៈក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ប៊ីលានដុល្លាអាមេរិក តាមការដាក់ចេញដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងក្រសួងពាណិជ្ជកម្មរបស់កម្ពុជា-វៀតណាមនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសាទរ ដោយតាមរយៈកិច្ចសម្របសម្រួលនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យដល់គោលដៅ ២០ប៊ីលានដុល្លារអាមេរិក និងការរួមគ្នាដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។

ស្របទៅនឹងប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន ក៏បានបង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀង​រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ដូចគ្នានេះផងដែរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឱ្យកើនដល់២០ប៊ីលានដុល្លារ។ នេះបើតាមការឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្រោយជំនួបរវាងប្រធានសភាទាំងពីរ នាទីក្រុងហូជីមិញ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម គឺទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាននូវទំហំ​ទឹកប្រាក់​ ៧,៧៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើង ១៨,២% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ជាង ៦,៥៨ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា​នាំចេញ​ទៅ​វៀត​ណាម​មានទំហំទឹក​ប្រាក់​ប្រមាណ៣,៦១ពាន់លានដុល្លារ កើន ២១,៦% ធៀបនឹងឆ្នាំ២០២៣ និងវៀត​ណាម​នាំ​ចូល​មកកម្ពុជាវិញមានទំហំទឹកប្រាក់៤,១៦ពាន់លានដុល្លារ កើនឡើង ១៥,៤%។

ផលិតផល​សំខាន់ៗ ​ដែល​កម្ពុជានាំទៅ​វៀតណាម រួមមាន​ស្រូវ​ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ ខណៈ​វៀតណាម​ នាំមក​វិញដូចជា សម្ភារៈសំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ខ​បក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម​៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ ម៉ោង មុន

មន្ត្រីជាង ១០០នាក់បាន​លប់​ឈ្មោះ ដាក់​ឱ្យ​ចូលនិវត្តន៍ និងលាឈប់ក្រោយ​សភាធ្វើ​កំណែទម្រង់អភិបាលកិច្ច

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្វាយកែវ​ល្មៀត​គ្មាន​ទីផ្សារ ធ្វើ​ឱ្យ​ពលរដ្ឋ​ចាក់ចោល​រាប់តោន

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជីវករខ្មែរសម្រុកយកផ្សិតប៉ក់ទៅលក់នៅព្រំដែនអានសេះ ត្រូវ​អាជ្ញាធរ​ថៃ​​ហាម​ឃាត់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ដាច់ចិត្ត ទម្លាយវីដេអូនៃការហ្វឹកហ្វឺនទ័ពកូរ៉េខាងជើង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ករណី​ចែកចាយ​គ្រឿងញៀន​១៥៩ កញ្ចប់ និង​ដកហូត​វត្ថុតាង​មួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម