ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្តាលសម្រេចយកសណ្ឋាគារមួយទៀតធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺបន្ទាប់ពីផ្ទុះជំងឺកូវីដធ្ងន់ធ្ងរ
អាជ្ញាធរខេត្តកណ្តាលបានសម្រេចជ្រើសរើសយកសណ្ឋាគារមួយទៀតស្ថិតនៅភូមិព្រែកសឹង្គ ឃុំសំពៅពូន ស្រុកកោះធំធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩បន្ទាប់ពីមានផ្ទុះជំងឺកូវីដធ្ងន់ធ្ងរ។
ជាក់ស្តែងគ្រាន់តែថ្ងៃទី២៦មីនានេះ បើតាមក្រសួងសុខាភិបាលមានអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តកណ្តាលមានរហូតដល់៧៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុប៩៦នាក់ នៅទូទាំងប្រទេស។
នេះជាសណ្ឋាគារទី២ហើយ ដែលអាជ្ញាធរខេត្តបានយកធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ដែលសណ្ឋាគារទី១មានទីតាំងនៅតំបន់ខាងលើដែរដែលមានបន្ទប់ចំនួន១០១បន្ទប់ដែលអាចដាក់គ្រែបានចំនួន២០២គ្រែដោយមិនចាំបាច់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះទៀតឡើយ។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងនៅយប់ថ្ងៃទី២៦មីនានេះថាការសម្រេចយកសណ្ឋាគារមួយទៀតនៅជ្រៃធំស្រុកកោះធំធ្វើជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ១៩នេះគឺដើម្បីត្រៀមលក្ខណៈឲ្យហើយខណៈចំនួនអ្នកឆ្លងនៅខេត្តកណ្តាលមានការកើនឡើងខ្ពស់។
លោកបានបន្តថា «សណ្ឋាគារដែលត្រូវធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នេះពីមុនជាកន្លែងធ្វើចត្តាឡីស័កហើយម្ចាស់សណ្ឋាគារបានស្ម័គ្រចិត្តផ្តល់ឲ្យរដ្ឋបាលខេត្តតែម្តង»។
លោកបានបន្តតថាសណ្ឋាគារនោះមានទំហំប្រហាក់ប្រហែលនឹងសណ្ឋាគារមុនដែលរដ្ឋបាលខេត្តបានយកធ្វើជាទីតាំងព្យាបាលជំងឺកូវីដដែរ។
លោកបានបន្ថែមថា រហូតមកដល់ពេលនេះខេត្តទើបមានកន្លែងព្យាបាលសម្រាប់អ្នកជំងឺកូវីដ១៩ចំនួន២ទីតាំងទេក្នុងនោះមានមន្ទីរពេទ្យបង្អែកជ័យជំនះនិងសណ្ឋាគារមួយនៅជ្រៃធំហើយបើមានសណ្ឋាគារនេះមួយទៀតកើនឡើងដល់៣ទីតាំងហើយ។
យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា រដ្ឋបាលខេត្តក៏មានការខ្វះខាតគ្រូពេទ្យក្នុងការព្យាបាលអ្នកជំងឺផងដែរ។ ប៉ុន្តែមានការជួយផ្តល់គ្រូពេទ្យបន្ថែមពីក្រសួងសុខាភិបាលនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី