Connect with us

ព័ត៌មានអន្ដរជាតិ

ចិនផ្ដល់ការលើកលែងទិដ្នាការភាគច្រើនដល់​ប្រទេសអភិវឌ្ឍនៅ​លោកខាងលិច

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃសុក្រនេះ បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន អំពីបញ្ជីឈ្មោះថ្មីនៃប្រទេសជុំវិញពិភព​លោក ដែលទទួលបាន​ការលើកលែងទិដ្ឋាការពី​ចិន ដោយក្នុងនោះភាគច្រើនជាប្រទេសអភិវឌ្ឍនៅលោកខាងលិច។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ​​ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​នៃវេទិកា China-CELAC កាលពីថ្ងៃអង្គារ​ ដែលលោកបានប្រកាសពីប្រទេសអាមេរិកឡាទីនចំនួន ៥ ដែលទទួលបានការលើកលែងទិដ្ឋាការពីចិន។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Ning បាន​សរសរយ៉ាងដូច្នេះថា៖ «ចិន​ប្តេជ្ញា​ចិត្ត​បើក​ចំហ​ឱ្យ​កាន់តែ​ខ្ពស់​! ចាប់ពីខែមិថុនាតទៅ អ្នកកាន់លិខិតឆ្លងដែនធម្មតាមកពីប្រទេសចំនួន ៤៣ ដែល​​រួមបញ្ចូលទាំងប្រទេសបន្ថែមថ្មីចំនួន ៥ ពី​អាមេរិកឡាទីន នឹងរីករាយក្នុងការស្នាក់នៅ(ក្នុងប្រទេសចិន)ដោយគ្មានទិដ្ឋាការរហូតដល់ ៣០ ថ្ងៃ»។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ប្រទេសទាំងនោះ ភាគច្រើនជាប្រទេសអភិវឌ្ឍ​មកពីទ្វីបចំនួន ៤ លើកលែងតែ​អាមេរិកខាងជើង និងអាហ្វ្រិក ដោយរួមមានអឺរ៉ុប ​អូសេអានី ​អាស៊ី និងអាមេរិកខាងត្បូង​។

នេះគឺជាបញ្ជីចុងក្រោយនៃប្រទេសទាំង ៤៣ ដែលទទួល​បានការលើកលែងទិដ្ឋាការពីចិន៖

១. ទ្វីបអឺរ៉ុប

  • បារាំង
  • អាល្លឺម៉ង់
  • អ៊ីតាលី
  • អេស្ប៉ាញ
  • ហូឡង់
  • ស្វីស
  • អៀរឡង់
  • ហុង​គ្រី
  • អូទ្រីស
  • ប៊ែលហ្ស៊ិក
  • លុចសំបួ
  • ប៉ូឡូញ
  • ព័រទុយហ្គាល់
  • ក្រិក
  • ស៊ីប
  • ស្លូវ៉ានី
  • ស្លូវ៉ាគី
  • ន័រវែស
  • ហ្វាំងឡង់
  • ដាណឺម៉ាក
  • អ៊ីស្លង់
  • អង់ដូរ៉ា 
  • ម៉ូណាកូ
  • លិចតិនស្តាញ
  • ប៊ុលហ្ការី
  • រ៉ូម៉ានី
  • ក្រូអាត
  • ម៉ុង​តេ​ណេ​ហ្គ្រោ
  • ម៉ាសេដូនៀខាងជើង
  • កោះម៉ាល់តា
  • អេស្តូនី
  • ឡេតូនី

២. ទ្វីបអាស៊ី

  • ប្រ៊ុយណេ
  • ​ម៉ាឡេស៊ី
  • កូរ៉េខាងត្បូង
  • ជប៉ុន

៣. ទ្វីបអូសេអានី

  • អូស្រា្តលី
  • នូវែលសេឡង់

៤. អាមេរិកខាងត្បូង

  • ប្រេស៊ីល
  • អាហ្សង់ទីន
  • ឈីលី
  • ប៉េរូ
  • អ៊ុយរ៉ាហ្គាយ

ប្រទេសអាមេរិកឡាទីនទាំង ៥ ចុងក្រោយនេះ គឺជាប្រទេសបន្ថែមថ្មី។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសពីការដាក់បញ្ចូលនេះ ​​ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​នៃវេទិកា China-CELAC ដែលជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសអាមេរិកឡាទីន និង​ការ៉ាអ៊ីប និងរៀបចំឡើង​កាលពីថ្ងៃអង្គារ (១៣ ឧសភា) នៅទីក្រុងប៉េកាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

នាយករដ្ឋមន្ត្រីស្នើពលរដ្ឋបើកចិត្តឱ្យទូលាយចំពោះកិច្ចសហការនគរបាលជាមួយប្រទេសជិតខាង

កីឡា២២ នាទីutes មុន

សហព័ន្ធកីឡា​វាយ​កូន​ឃ្លី​តុ​ ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ទាំង​ឈុត​ធំ​ និង​ថ្នាល​សរុប​ ១៤នាក់​ត្រៀម​ស៊ីហ្គេម​នៅ​ថៃ​

សេដ្ឋកិច្ច២៥ នាទីutes មុន

រដ្ឋ គ្មានគម្រោងលក់ព្រលានយន្តហោះភ្នំពេញ ឱ្យឯកជន ដោយគ្រោងរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ សម្រាប់​សាធារណៈជន

កីឡា៤០ នាទីutes មុន

កីឡាករ​អេស្ប៉ាញ Mario ចាត់​ទុក​ កម្ពុជា​ ជា​ផ្ទះ​ទី​២របស់ខ្លួន

ព័ត៌មានជាតិ៤២ នាទីutes មុន

រីករាយទស្សនាផ្ទាល់ការសម្តែងសៀករបស់ក្រុមហ្វារពន្លឺសិល្បៈក្នុងឱកាសគម្រប់ខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍

ចរាចរណ៍១៩ ម៉ោង មុន

Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចរាចរណ៍១៦ ម៉ោង មុន

Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L

ចរាចរណ៍២២ ម៉ោង មុន

បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិច​សុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម

ចរាចរណ៍២០ ម៉ោង មុន

Update៖ ករណីបុករះនៅផ្លូវព្រះនរោត្ដម មាន​ជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសច្រើននាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលរាជធានី កំពុងកសាងសំណុំរឿងករណី​បុករះបង្កឡើងដោយលោកវរសេនីយ៍ឯក ហ៊ុន ហេង បញ្ជូនទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម