ព័ត៌មានអន្ដរជាតិ
ចិនសន្យាផ្ដល់ឥណទានពិសេស ១០ ប៊ីលានដុល្លារទៅអាមេរិកឡាទីន សម្រាប់ការអភិវឌ្ឍ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសសន្យាផ្ដល់ប្រាក់កម្ចីពិសេស (Credit Line) សម្រាប់ការអភិវឌ្ឍប្រមាណ ១០ ប៊ីលានដុល្លារ (គិតជាលុយយន់) ទៅកាន់បណ្ដាប្រទេសអាមេរិកឡាទីន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ស៊ី ប្រកាសវាឡើងនៅពេលថ្លែងសុន្ទរកថាចាប់ផ្តើមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកា China-CELAC ដែលជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសអាមេរិកឡាទីន និងការ៉ាអ៊ីប និងរៀបចំឡើងនៅថ្ងៃអង្គារនេះ នាទីក្រុងប៉េកាំង។
ឥណទានពិសេស ដែលនឹងផ្ដល់ឱ្យជាប្រាក់យន់ គឺជាយុទ្ធសាស្រ្តមួយក្នុងការជំរុញអន្តរកម្មរូបិយប័ណ្ណចិនបន្ថែមទៀត ខណៈចិនបង្កើនការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ជាមួយតំបន់អាមេរិកឡាទីន។
ក្នុងអំឡុងពេលបើកវេទិកា China-CELAC នៅឆ្នាំ ២០១៥ ចិនបានផ្តល់ឥណទានចំនួន ២០ ប៊ីលានដុល្លារ ដើម្បីឱ្យសហគ្រាសចិនប្រើប្រាស់លើការវិនិយោគគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងអាមេរិកឡាទីន។
សហស្ថាបនិកនៃស្ថាប័នស្រាវជ្រាវ China-Global South Project លោក Eric Orlander បាននិយាយថា ៖ «ចិនកំពុងបង្កើនការធ្វើកិច្ចព្រមព្រៀងផ្អែកលើប្រាក់យន់ដូចនេះ» ជាពិសេសកិច្ចព្រមព្រៀងឥណទានដែលឱ្យប្រទេសកូនបំណុលខ្ចីប្រាក់ជាយន់ ជាជាងប្រាក់ដុល្លារ។

ជាមួយនឹងការផ្ដល់ឥណទានពិសេស លោក ស៊ី បានប្រកាសផងដែរថា ចិននឹងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រទេសចំនួន ៥ នៅអាមេរិកឡាទីន និងការ៉ាអ៊ីប ប៉ុន្តែមិនបានបញ្ជាក់ថាប្រទេសណាខ្លះនោះទេ។
បើតាមប្រធានាធិបតីដដែល ពាណិជ្ជកម្មរវាងចិន និងអាមេរិកឡាទីន បានកើនឡើងលើសពី ៥០០ ប៊ីលានដុល្លារជាលើកដំបូងកាលពីឆ្នាំមុន ពី ៤៥០ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៣។
គេមើលឃើញថា វេទិកា China-CELAC គឺជាឧបករណ៍ពង្រឹងកិច្ចសន្ទនារវាងចិន និងអាមេរិកឡាទីន ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ចិន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


