សន្តិសុខសង្គម
នគរបាលខេត្តបាត់ដំបង បង្ក្រាបការនាំចូលគ្រឿងក្នុងជ្រូកពីប្រទេសថៃចំនួន១តោនដុតកម្ទេចចោល
កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានស្ទាក់ចាប់ការនាំចូលគ្រឿងក្នុងជ្រូកគ្មានលិខិតអនុញ្ញាតពីប្រទេសថៃចំនួន១តោន និងយកទៅដុតកម្ទេចចោល។ ការស្ទាក់ចាប់រថយន្ដនាំចូលគ្រឿងក្នុងជ្រូកពីប្រទេសថៃនេះ ធ្វើឡើងនៅលើផ្លូវជាតិលេខ៥ ចំណុចរង្វង់មូលស្រុកថ្មគោល ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់វដំបង។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត ការបង្ក្រាបនេះបន្ទាប់ពីពិនិត្យលើដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត នាំចូលពីប្រទេសថៃ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់រថយន្តមួយគ្រឿងម៉ាក Toyota Highlander ពណ៌ទឹកមាស ឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៩៧៦៤ បើកបរដោយឈ្មោះ ញា ចិន្តា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ រកឃើញគ្រឿងក្នុងជ្រូកចំនួន២០ កេស ក្នុង០១កេស ទម្ងន់ ៥០គីឡូក្រាម សរុបទម្ងន់ស្មើនឹង១,០០០ គីឡូក្រាម និងបាននាំយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ក្រោយការសាកសួរ និងមានការអនុញ្ញាតពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តដឹកនាំមន្រ្តីជំនាញ រួមមានមន្រ្តី ការិយាល័យផលិតកម្ម មន្ត្រីបសុព្យាបាល មន្ត្រីសាខា (ក.ប.ប) ខេត្តបាត់ដំបង និងមន្រ្តីនគរបាល នៅថ្ងៃទី១៨ឧសភា បានយកទៅដុតបំផ្លាញចោលនៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រីឯអ្នកដឹកជញ្ជូនសមត្ថកិច្ចនឹងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


