ជីវិតកម្សាន្ដ
នីកូ ស្រាយចម្ងល់អ្នករិះគន់ការបង្ហាញសមត្ថភាពវគ្គច្រៀង របស់បេក្ខភាពក្នុងកម្មវិធី ROAD 2 THE STAR
នីកូ តារាប្រុសឆ្នើមដែលមានទាំងទេពកោសល្យច្រៀង និងសម្តែង បានចេញមុខពន្យល់បន្ថែមទាក់ទងនឹងលក្ខត្តិកៈនៃកម្មវិធី ដើម្បីឱ្យមហាជនដែលពុំមែនជាអ្នកគាំទ្រកម្មវិធីនេះ តាំងពីដើមមក បានជ្រាបថា រាល់ការបង្ហាញសមត្ថភាពរបស់បេក្ខភាពនីមួយៗ គឺធ្វើតាមលក្ខខណ្ឌតម្រូវនៃកម្មវិធី បើទោះបីជាបេក្ខភាពរូបណា មិនមានទេពកោសល្យសិល្បៈលើវិញ្ញាសារទាំងអស់ក៏ដោយ។
ការពន្យល់នេះ គឺធ្វើឡើងក្រោយមានចែករំលែកវីដេអូបង្ហាញសមត្ថភាពច្រៀងរបស់បេក្ខភាពមួយចំនួន ក្នុងវិញ្ញាសារ HIT THE STAGE ហើយរិះគន់ថា “ច្រៀងមិនកើត…” ។

តាមរយៈវីដេអូជាង ៦នាទី លោក នីកូ (ណុប សម្បត្តិពុទ្ធិរ័ត្ន) បានរៀបរាប់ថា កម្មវិធី ROAD 2 THE STAR គឺបើកទទួលរាល់ការដាក់ពាក្យរបស់បេក្ខភាព មិនថាដាក់ពាក្យលើការបង្ហាញសមត្ថភាពមួយណាក៏ដោយ។
ចំណែកឯលក្ខត្តិកៈនៃកម្មវិធីមួយនេះ គឺរួមមានវិញ្ញាច្រើនដែលតម្រូវឱ្យគ្រប់បេក្ខភាពចូលរួមប្រកួត រួមមានបង្ហាញម៉ូដ ថតរូប ច្រៀង សម្តែង រាំ និងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺការប្រកួតលើវិញ្ញាសារ «ល្ខោនបរិយាកាស»។ ក្រៅពីនេះ នៅវិញ្ញាសារជាច្រើនផ្សេងទៀតផងដែរ។
ជាមួយនឹងការលើកឡើងនេះ សាធារណជនដែលជាអ្នកគាំទ្រកម្មវិធី ROAD TO THE STAR ច្រើនរដូវកាលមកនេះ ក៏បញ្ចេញមតិសំណូមពរដល់អ្នករិះគន់កម្មវិធី គប្បីបញ្ចេញមតិកុំមតិមិនឱ្យតម្លៃ ឬប៉ះពាល់ដល់អារម្មណ៍របស់បេក្ខភាព ដ្បិតអី រាល់បេក្ខភាពមានទេពកោសល្យពូកែលើវិញ្ញាសាររៀងខ្លួន មិនមែនខ្លាំងគ្រប់វិញ្ញាសារនោះឡើយ។
គួរជម្រាបថា ROAD 2 THE STAR ជាកម្មវិធីកំពុងទទួលបានការគាំទ្រ និងបើកដំណើរការផុ្តល់ឱកាសដល់ពន្លកសិល្បៈជំនាន់ថ្មី បាន៣រដូវកាលហើយ ខណៈបច្ចុប្បន្ននេះ កំពុងបន្តដំណើរជ្រើសរើសបេក្ខភាពស័ក្តិសម ក្នុងរដូវកាលទី៤ ដែលមានតារាប្រុសស្រីឆ្នើម ៣រូប គឺលោក នីកូ, កញ្ញា សុីន យូប៊ីន និងអ្នកនាង រ៉ាប៊ី ជាគណៈកម្មការបង្គោលនៃរដូវកាលថ្មីនេះ។
អ្វីដែលធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រ ចាប់អារម្មណ៍លើកម្មវិធីនេះបំផុត គឺការបង្ហាញសមត្ថភាពគ្រប់ទម្រង់ មិនថាច្រៀង សម្តែង រាំ ថែមទាំងមានបញ្ចូលនូវការបង្ហាញសិល្បៈសិល្បៈទម្រង់បុរាណថែមទៀត៕




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស