ជីវិតកម្សាន្ដ
ឃើញ G-Dragon ស្លៀករញ៉េរញ៉ៃ ពាក់់គ្រឿងអលង្ការស្អេកស្កះ ១តួខ្លួន បើគិតជាលុយចូលខ្ទង់លានដុល្លារ
បន្ទាប់ពីទទួលបាននូវរហស្សនាមជា King of K-pop តារាចម្រៀងកូរ៉េ G-Dragon ក៏មានភាពល្បីល្បាញដោយសារសោភ័ណភាពពិសេសផ្ទាល់ខ្លួនប្លែកពីតារាផ្សេងៗក្នុងវិស័យកម្សាន្ត ជាពិសេសនោះគឺការប្រមូលគ្រឿងអលង្ការការប្រណីត ដែលមានតម្លៃរាប់លានដុល្លារឯណោះ។

ថ្វីដ្បិតតែតារាកូរ៉េរូបនេះនិយមលេងខ្លួនប្លែកៗ ស្លៀកពាក់សំលៀកបំពាក់រញ៉េរញ៉ៃ និងពាក់់គ្រឿងអលង្ការស្អេកស្កះជ្រែកខ្លួនក្ដី ប៉ុន្តែបើរាប់ចូលជាលុយវិញ មួយឈុតៗនៃគ្រឿងអលង្ការនោះគឺច្បាស់ជាចូលខ្ទង់លានដុល្លារអាមេរិកឯណោះ។
នៅក្នុង MV មួយក្រោមចំណងជើងថា «Power» តារាចម្រៀងប្រុសបានបង្ហាញខ្លួនជាមួយនឹងចិញ្ចៀនពេជ្រ និងត្បូងចំនួនបី ពីម៉ាកយីហោលំដាប់ខ្ពស់ Jacob & Co ភ្លាមៗនោះតម្លៃចិញ្ចៀនទាំងបីបានក្លាយជាប្រធានបទនៃការពិភាក្សាយ៉ាងក្តៅគគុក ដោយសារតែតម្លៃដ៏ធំរបស់ពួកវា ពោលគឺគ្រឿងអលង្ការមួយដុំនោះ មានតម្លៃ ៦.៤ លានដុល្លារអាមេរិក ។
លើសពីនេះ មេក្រុម BIGBANG ក៏ជាម្ចាស់ខ្សែក្រវាត់ផ្ការំយោល ដែលជាការសហការរវាងម៉ាកយីហោ Peaceminusone របស់ G-Dragon និងក្រុមហ៊ុនផលិតនាឡិកាប្រណីត Jacob & Co។ គ្រឿងដ៏ពិសេសនេះ ផលិតឡើងដោយមាសស 18K និងមានត្បូងពេជ្រពណ៌សទំហំ ៩.៣១ការ៉ាត់ ត្បូងកណ្តៀងពណ៌លឿង ១.៩៤ ការ៉ាត់ និងសារធាតុរ៉ែដ៏កម្រ charoite ចំនួន ៤.២ ការ៉ាត់។ គ្រឿងនេះមានតម្លៃប្រហែល ១១២,៥០០ដុល្លារអាមេរិក ។
ក្រៅពីការបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍លើឆាក និងតាមទូរទស្សន៍ G-Dragon តែងតែទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងម៉ូដប្លែកនៅពេលលោកធ្វើដំណើរទៅកាន់ព្រលានយន្តហោះ។ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ តារាចម្រៀងប្រុសបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលគាត់បានស្ពាយកាបូបម៉ាក Chanel ពណ៌ខ្មៅដែលមានគំនូរផ្កាលម្អពីលើវា។ គាត់បានស្ពាយកាបូបនោះជាមួយនឹងអាវកាក់ពណ៌ក្រហមក្នុងម៉ាកដូចគ្នា។ កាបូបពណ៌ខ្មៅនោះ មានតម្លៃខ្ពស់មិនធម្មតា។
គន្លាស់អាវ គឺជាគ្រឿងបន្ទាប់បន្សំដ៏សំខាន់នៅក្នុងការរចនាសម្លៀកបំពាក់ភាគច្រើនរបស់តារារ៉េប។ មួយក្នុងចំណោមខ្សែកដែលមានតម្លៃថ្លៃបំផុតរបស់តារាចម្រៀង គឺគន្លាស់អាវរូបសត្វតោដែលបានពីការប្រមូលក្នុងកម្មវិធី Timeless របស់យីហោ Chanel។ គន្លាស់នេះត្រូវបានឆ្លាក់ចេញពីមាសស 18k និងស្រោបដោយពេជ្រ ដែលមានតម្លៃប្រហែល ៧៤,២០០ដុល្លារ ។
មិនតែប៉ុណ្ណោះ G-Dragon មានចំណង់ចំណូលចិត្តក្នុងការប្រមូលកន្សែង និងមួក។ ក្នុងព្រឹត្តិការណ៍សម្ពោធម៉ាកយីហោប្រណីតមួយ គាត់បានបង្ហាញខ្លួនយ៉ាងឡូយឆាយក្នុងឈុត YSL។ លោក បានពាក់មួកចំបើងយីហោ Celine ដើម្បីបំពេញសម្លៀកបំពាក់ឲ្យកាន់តែស៊ីវិល័យ។ មួក Canotier មានតម្លៃប្រហែល ៨៩០ ដុល្លារ ដែលផ្តល់ឲ្យតារាចម្រៀងប្រុសរូបនេះនូវរូបរាងដ៏អស្ចារ្យសម្បើម និងឆើតឆាយបំផុត។

ចាប់តាំងពីការចេញផ្សាយបទចម្រៀង «Power» មក G-Dragon បានក្លាយជាតារាកំពូលពេញនិយម នៅពេលនិយាយអំពីការពាក់កន្សែងនៅលើក្បាលដូចមនុស្សស្រី។ ក្នុង MV លោកបានប្រើរចនាប័ទ្មក្រមា Louis Vuitton X Jonas Wood ជាមួយនឹងខោខ្មៅ។ កន្សែងសូត្រនេះគឺជាផ្នែកមួយនៃការប្រមូលទិញមានកំណត់រវាង Jonas Wood និងយីហោ LV ដែលមានតម្លៃ ៣,0០០៤ ដុល្លារ ។
ម៉ូដសំលៀកបំពាក់មួយ ដែលស្ថិតក្នុងចំណោមគ្រឿងថ្លៃបំផុតរបស់ G-Dragon គឺវ៉ែនតា Kuboraum Mask Z18 ពណ៌ទឹកក្រូច។ កំពូលតារា K-pop ជាម្ចាស់វ៉ែនតាជាច្រើនគូក្នុងទម្រង់ និងពណ៌ភ្នែកខុសៗគ្នា ប៉ុន្តែវ៉ែនតា Kuboraum គឺជាវត្ថុដ៏មានតម្លៃបំផុតមួយរបស់គាត់។ Kuboraum Mask Z18 មានតម្លៃប្រហែល ៨១៩ ដុល្លារ ។

ឥទ្ធិពលរបស់ G-Dragon ក្នុងនាមជាតារាបង្ហាញម៉ូដ ត្រូវបានបង្ហាញឲ្យឃើញនៅពេលដែលវ៉ែនតា Jacques Marie Mage ដែលគាត់បានពាក់នៅពេលគាត់បង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសក្នុងឆ្នាំ ២០២៣ លក់អស់ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការបង្ហាញខ្លួនរបស់គាត់។ វ៉ែនតាមួយគូនេះមានតម្លៃដល់ទៅ ១,៣០០ ដុល្លារអាមេរិក។ អ្នកគាំទ្រក៏បានកត់សម្គាល់ឃើញភ្លាមថា វ៉ែនតាក៏បានបង្ហាញខ្លួនក្នុងវីដេអូចម្រៀងដែលទើបចេញថ្មីរបស់លោកសម្រាប់បទ «Power»ដែរ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេធាវីតំណាងគ្រួសារ Kim Sae ron ត្រូវដាក់ក្រោមការស៊ើបអង្កេត ក្រោយផ្តល់ព័ត៌មានមិនពិតជាច្រើនដង
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


